ព័ត៌មានជាតិ
រុស្សី ចាប់ផ្ដើមផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាទៅសិក្សាជំនាញវិជ្ជាជីវៈ នៅរុស្សី ឡើងវិញ
នៅឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខនេះ សហព័ន្ធរុស្សី នឹងចាប់ផ្ដើមផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាឱ្យទៅបន្តការសិក្សាទៅលើជំនាញវិជ្ជាជីវៈនៅប្រទេសរុស្សីឡើងវិញ បន្ទាប់ពីបានផ្អាកក្រោយដួលរលំសហភាពសូវៀតរួចមក។

លោក ផន បុរី ជំនួយការនាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី មានប្រសាសន៍នៅព្រឹកថ្ងៃទី ១ កក្កដា នេះថា នេះជាលើកទី ១ ហើយ ដែល រុស្សី ផ្តល់អាហារូបករណ៍ដល់សិស្សកម្ពុជាទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅប្រទេសរុស្សី បន្ទាប់ពីធ្លាប់ផ្តល់ជូនកាលពីជំនាន់សហភាពសូវៀត។ ប៉ុន្តែក្រោយមក សម័យសហភាពសូវៀត បានដួលរំលំ ក៏ផ្អាករហូតមកដល់ឥឡូវទើបចាប់ផ្ដើមផ្តល់ឡើងវិញ។

លោកបានបន្តថា សម្រាប់ឆ្នាំក្រោយ ២០២៦-២០២៧ រុស្សី នឹងផ្តល់អាហារូបករណ៍ប្រហែល ១០-១៥ នាក់ ដល់សិស្សជាប់បាក់ឌុបសិន ឱ្យទៅបន្តការសិក្សាថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈនៅប្រទេសរុស្ស៊ី ដែលមានវគ្គចាប់ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ អាស្រ័យមុខជំនាញដែលមានរហូតដល់ ៧០ ជំនាញ។ ក្នុងនោះមានដូចជា ជំនាញសំណង់ ផ្លូវថ្នល់ ផ្លូវដែក ជាងដែក ជាងរថយន្ត IT ចម្រាញ់ និងខួងយកប្រេង ឧស្ម័ន កសិកម្ម ពេទ្យសត្វ ឆ្មប គិលានុបដ្ឋាក ឱសថសាស្ត្រ ធនាគារ គណនេយ្យ គ្រប់គ្រង សិល្បៈសូន្យរូប ប្រព័ន្ធដឹកជញ្ជូន ចុងភៅ និងបើកបរកប៉ាល់ធុនធំជាដើម។

លោកបានបន្តទៀតថា ចំពោះលក្ខខណ្ឌជ្រើសរើសសិស្សទៅរៀនជំនាញនៅរុស្សី គឺដូចគ្នាទៅនឹងលក្ខខណ្ឌ នៃការជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់បណ្ឌិត ដែលឆ្នាំ ២០២៥ នេះ រុស្សី បានបង្កើនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៧០ នាក់ កើនជាងឆ្នាំមុនៗ ដែលមានត្រឹមតែ ៤០ ប៉ុណ្ណោះ។
លោកបន្តទៀតថា ជំនាញដែលត្រូវសិក្សារួមមាន វិស្វកម្មយន្តហោះ វិស្វកម្មនុយក្លេអ៊ែរស៊ីវិល សំណង់ស៊ីវិល បច្ចេកវិទ្យាមេកានិច ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ IT (AI) វេជ្ជសាស្ត្រ កែច្នៃចំណីអាហារ ទេសចរណ៍ កសិកម្ម ជាដើម ក្នុងចំណោមជំនាញជាង ៥០០ ចាប់ពីថ្នាក់បរិញ្ញាបត្ររហូតដល់បណ្ឌិត។
លោក បាន ផនបុរី បានពន្យល់ថា លក្ខខណ្ឌក្នុងការជ្រើសរើសគឺតម្រូវឱ្យសិស្សជាប់បាក់ឌុបមានសុខភាពល្អ មិនមានជំងឺអេដស៍ ថ្លើម និងរបេង ហើយបើចេះភាសាអង់គ្លេសខ្លះរឹតតែប្រសើរ ហើយមុននឹងចេញទៅសិក្សាតម្រូវឱ្យសិស្សរៀនភាសារុស្សីជាមុនសិន។ សិស្សទទួលបានអាហារូបករណ៍ថ្លៃសិក្សា ៣០ ដុល្លារ ក្នុង ១ ខែ រហូតដល់សិក្សាចប់។ ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភចំនួន ១៥០ ដុល្លារ ក្នុង ១ ខែ ដល់សិស្ស។ ចំណែកក្រសួងអប់រំ យុវជន និងកីឡា ចេញថ្លៃសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរទៅសិក្សានៅប្រទេសរុស្សី ពេលវិលត្រឡប់មកវិញចេញដោយខ្លួនឯង ឬសិស្សអាចស្នើសុំរដ្ឋាភិបាល។ លើសពីនេះ សិស្ស ត្រូវចេញស្នាក់នៅដោយខ្លួនឯង ក្នុង ១ ខែ ៥ ដុល្លារ។
លោកបានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំ ២០២៥ នេះ រុស្ស៊ី បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណជិត ៩ ពាន់នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


