ព័ត៌មានអន្ដរជាតិ
រលកកម្ដៅខ្លាំងនៅអឺរ៉ុប ឆក់យកជីវិតមនុស្ស៨នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeeraនៅថ្ងៃទី០៣ខែ កក្កដានេះ រលកកម្ដៅដ៏ធ្ងន់ធ្ងរនៅដើមរដូវក្តៅនេះ បានឆក់យកជីវិតមនុស្សយ៉ាងតិចប្រាំបីនាក់នៅទូទាំងទ្វីបអឺរ៉ុប ជាមួយនឹងសីតុណ្ហភាពនៅក្នុងប្រទេសខ្លះកើនឡើងលើសពី៤០អង្សាសេ។

ប្រទេសអេស្ប៉ាញ បារាំង អ៊ីតាលី អាល្លឺម៉ង់ និងស្វីស ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ដោយសារតែកម្ដៅកើនឡើងខ្លាំងនេះ តំបន់ Catalonia របស់ប្រទេសអេស្ប៉ាញមានភ្លើងឆេះព្រៃខ្លាំងបង្ខំឲ្យមនុស្ស ១៤,០០០នាក់ស្នាក់នៅផ្ទះរបស់ពួកគេដើម្បីសុវត្ថិភាព និងមានអ្នកស្លាប់ទាក់ទងទៅនឹងកម្ដៅចំនួន៤ នាក់នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសនេះ។
ចំណែកនៅក្នុងប្រទេសបារាំងបានរាយការណ៍ថាមានមនុស្សស្លាប់ពីរនាក់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣០០នាក់។ រីឯប្រទេសអ៊ីតាលីក៏បានរាយការណ៍ថាបុរសចំណាស់ពីរនាក់បានស្លាប់នៅលើឆ្នេរខ្សាច់ក្នុងទីក្រុង Sardinia ផងដែរ។

លើសពីនេះ កម្ដៅខ្លាំងក៏បានរំខានដល់ប្រព័ន្ធថាមពលផងដែរ ដោយប្រទេសស្វីសបានបិទផ្នែកមួយនៃរោងចក្រថាមពលនុយក្លេអ៊ែរ Beznau ដោយសារតែសីតុណ្ហភាពទន្លេខ្ពស់ពេក។ នៅប្រទេសអាល្លឺម៉ង់ឯណោះវិញ សីតុណ្ហភាពកើនឡើងក៏បានបង្កឱ្យមានភ្លើងឆេះព្រៃផងដែរ។
អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយឥន្ធនៈហ្វូស៊ីល និងការកាប់បំផ្លាញព្រៃឈើ កំពុងជំរុញឱ្យមានរលកកម្ដៅខ្លាំងជាងមុន និងកាន់កើតឡើងញឹកញាប់ជាងមុន។ មន្ត្រីអង្គការសហប្រជាជាតិសង្កត់ធ្ងន់ថា នេះគឺជាផ្នែកមួយនៃការបញ្ហាអាកាសធាតុថ្មីដែលបង្កគ្រោះថ្នាក់ដល់មនុស្សរាប់លាននាក់៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


