កីឡា
តក់ស្លុតណាស់! ខ្សែប្រយុទ្ធ Liverpool កីឡាករ Jota បានទទួលមរណភាពក្នុងវ័យ២៨ឆ្នាំ
នៅថ្ងៃ ព្រហស្បតិ៍ ទី ៣ ខែ កក្កដា ឆ្នាំ ២០២៥ ខ្សែប្រយុទ្ធរបស់ Liverpool និង ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Diogo Jota បានទទួលមរណភាពក្នុងវ័យត្រឹម ២៨ ឆ្នាំ។

យោងតាមប្រភពពីសារព័ត៌មាន អេស្ប៉ាញ Marca បានឱ្យដឹងថា Jota និងប្អូនប្រុសរបស់គាត់ឈ្មោះ Andre ដែលជាកីឡាករបាល់ទាត់អាជីពដូចគ្នា បានស្លាប់ទាំង ២ នាក់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ នៅពេលពួកគេកំពុងធ្វើដំណើដោយរថយន្តនៅខេត្ត Zamora ក្នុងប្រទេស អេស្ប៉ាញ។
គួរបញ្ជាក់ជាថ្មីថា Jota បច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ។ រូបគេគឺជាខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និង Liverpool។ ការបាត់បង់ខ្សែប្រយុទ្ធរូបនេះ គឺជាការបាត់បង់ធន់ធានកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់របស់ពិភពលោក។ ក្នុងនោះនៅក្នុងអាជីពរបស់គេកន្លងមក គេធ្លាប់ឈ្នះពាន Premier League ១ លើក, ពាន FA Cup ១ លើក, League Cup ២ លើក។ ចំណែកនៅជម្រើសជាតិ គេធ្លាប់ឈ្នះពាន UEFA Nations League ២ លើក៕

ប្រែសម្រួល៖ កុសល
ប្រភព៖ Marca
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


