ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សន្តិភាពបានជំរុញឲ្យពលរដ្ឋមានជីវភាពធូរធារ ចូលរួមកសាងសមិទ្ធផលនានា ក្នុងពុទ្ធចក្រ និងអាណាចក្រ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា សុខសន្តិភាព បានជំរុញឲ្យពលរដ្ឋមានជីវភាពធូរធារ និងចូលរួមចំណែកកសាងសមិទ្ធផលនានា ក្នុងពុទ្ធចក្រ និងអាណាចក្រ ផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ស្ថិតក្នុងវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ដែលមានទីតាំងនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃសុក្រ ៩ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥។

ការកសាងព្រះវិហារថ្មីនេះ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន , លោកបណ្ឌិត ម៉ៅ ធនិន និងភរិយា អ្នកឧកញ៉ា យី រដ្ឋា និងលោក ប៊ុន ដារ៉ា ព្រមទាំងក្រុមគ្រួសារ រួមជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមកសាងកុសលផលបុណ្យ ប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ក្រោមការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យតាមជំនឿរៀងៗ ខ្លួន។

សមិទ្ធផលជាច្រើន បានកើនឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាគណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ពុទ្ធចក្រ គឺមានការចូលរួមចំណែកយ៉ាងសំខាន់ពីកត្តាសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធារ ដែលបានរួមគ្នាប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលជាច្រើននៅតាមទីវត្តអារាមនានានៅទូទាំងប្រទេស។ ទាំងនេះវាខុសប្លែកកាលពីជាង ៤៦ ឆ្នាំមុន ដែលប្រទេសជាតិកំពុងជួបការលំបាករងឥទ្ធិពល និងផលប៉ះពាល់ នៃវិបត្តិសង្គ្រាម ធ្វើឲ្យកសាងសមិទ្ធផលនានានៅក្នុងវត្ត ត្រូវចំណាយពេលយូរអាចរហូតដល់ជាង ១០ ឆ្នាំ ក៏មាន។ ប៉ុន្តែបច្ចុប្បន្ននេះ ការសាងសង់ព្រះវិហារដែលមានលក្ខណៈស្អាត ប្រណិត គឺចំណាយពេលតែជាងចន្លោះពី ១-២ ឆ្នាំ ប៉ុណ្ណោះ។

គួររំលឹកផងដែរថា វត្តតូបនេះ បានចាប់ផ្តើមកសាងតាំងពីឆ្នាំ ១៩៥០ មានអាយុកាលជាង ៧៥ ឆ្នាំហើយ និងបានកសាងមកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ក្នុងនោះ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារនេះ។ ដោយឡែកនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក៏មានពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិ៍ព្រឹក្សាខារាម (ហៅវត្តតូប) ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែម្ដង៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន