Connect with us

កីឡា

លោក​ ហែម​ គីរី​ សហព័ន្ធ​​ហែល​ទឹក​សម្លឹង​មើល​ធនធាន​ថ្នាល​ល្អៗ​ឆ្ពោះ​ទៅ​ការ​ប្រកួត​យុវជនអាស៊ី​ ឆ្នាំ​២០២៩​

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ សម្លឹង​រក​មើល​ធនធាន​ថ្នាល​នៅ​តាម​ការ​ប្រកួត​នានា​ដើម្បី​ស្វែង​រក​អ្នក​មាន​សមត្ថភាព​លេចធ្លោ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជើងឯកយុវជន​អាស៊ី​ ឆ្នាំ​២០២៩​ ដែល​កម្ពុជានឹង​ធ្វើ​​ជា​ម្ចាស់​ផ្ទះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពប្រកួត​

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ដែល​សហព័ន្ធ​រៀបចំ​ពិសេស​សម្រាប់​ក្មេងៗ​ចាប់​ពី​នេះ​តទៅ​គឺ​ជា​ឱកាស​ល្អ​ក្នុង​ការ​ស្វែង​រក​នូវ​យុវជន​ដែល​មាន​សមត្ថភាព​ល្អ​លេចធ្លោ​អាច​បណ្ដុះ​បណ្ដាល​បាន។​

លោក​ ហែម គីរី

ជាក់​ស្ដែង​ដូច​ជា​ព្រឹត្តិការណ៍​ប្រកួត​កុមារ​ ប្រចាំ​ឆ្នាំ​២០២៥​ ព្រឹកមិញ​នេះ​គឺ​មាន​កុមារ​ យុវជន​ រហូត​ដល់​ទៅ​ ១២៨​នាក់​មក​ពី​បណ្ដា​សាលា​ឯកជន​ ក្លឹប​ផ្សេងៗ​​ចូលរួម​ប្រកួត​បញ្ចេញ​សមត្ថភាព​យ៉ាង​ច្រើន។​ សហព័ន្ធ​បាន​សម្លឹង​មើល​ជា​បណ្ដើរៗ​នឹង​ទំនាក់ទំនង​អ្នក​ដែល​មាន​សមត្ថភាព​លេចធ្លោ​ទាំង​នោះ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ឆ្ពោះ​ទៅ​ឆ្នាំ​២០២៩​ ខាង​មុខ។​

ទិដ្ឋភាពប្រកួត​

ងាក​មក​ការ​ប្រកួត​កុមារ​ ប្រចាំ​ឆ្នាំ​២០២៥​ នេះ​វិញ​អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា ​ឆ្នាំ​ទី២​នេះ​មាន​អ្នក​ចូលរួម​ប្រកួត​ច្រើន​ និង​មាន​ការ​សហការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​បណ្ដា​ក្លឹប​ហាត់​ផ្សេងៗ​ និង​សាលា​ឯកជន។​ ព្រឹត្តិការណ៍​នេះ​គឺ​ជា​ការ​ផ្ដល់​ឱកាស​ដល់​កុមារ​ យុវជន​ បាន​ប្រកួត​ប្រជែង​គ្នា​ផង​ និង​ជា​ការ​ទទួល​បទ​ពិសោធ​ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​សម្រាប់​ពួកគេ​ផង។​

លោក​ ហែម គីរី

បញ្ជាក់​ដែរ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​រៀបចំ​ការ​ប្រកួត​ហែលទឹក​ផ្នែក​កុមារ​ ឆ្នាំ​២០២៥​ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋានជាតិ។​ ការ​ប្រកួត​នេះ​មាន​ ៦វិញ្ញាសា​ និង​បែងចែក​តាម​ប្រភេទ​អាយុ​ ៦ឆ្នាំ​ចុះក្រោម​ និង​ប្រភេទ​អាយុ​ចាប់​ពី​ ៧​ឆ្នាំ​ឡើង​រហូត​ដល់​ ១២​ឆ្នាំ​ផង​ដែរ។​ អ្នក​ចូលរួម​ប្រកួត​មាន​រហូត​ដល់​ទៅ​១២៨នាក់។​ ចំពោះ​ប្រភេទ​អាយុ​ ១២​ឆ្នាំ​នេះ​ជា​កម្រិត​អាយុ​ដែល​សហព័ន្ធ​ត្រូវ​សម្លឹង​មើល​ត្រៀម​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​យុវជន​អាស៊ី​ ឆ្នាំ​២០២៩៕​

លោក​ ហែម គីរី

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ វិនាទី មុន

ឆ្នាំនេះមណ្ឌលភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងឌីប្លូម​ថយចុះជាងឆ្នាំមុន

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

រដ្ឋ តិចសាស់ ប្រកាសអាសន្ន ខណៈទឹកជំនន់ដ៏អាក្រក់ សម្លាប់មនុស្សលើស២០នាក់

កីឡា៣៣ នាទីutes មុន

លោក​ ហែម​ គីរី​ សហព័ន្ធ​​ហែល​ទឹក​សម្លឹង​មើល​ធនធាន​ថ្នាល​ល្អៗ​ឆ្ពោះ​ទៅ​ការ​ប្រកួត​យុវជនអាស៊ី​ ឆ្នាំ​២០២៩​

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍រដូវកាល​បៃតងចំនួន ៣ នៅ​ខេត្តរតនគិរី ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត​ជាង ១ ម៉ឺននាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិជប៉ុន និងខ្មែរ ៨០០នាក់ រួមគ្នាដាំដើម ឈើ១ម៉ឺនដើម នៅផ្នែកខាងជើង ប្រាសាទនាគព័ន្ធ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥

ព័ត៌មានជាតិ២២ ម៉ោង មុន

Update ៖ ផ្សារទំនើបហេងឆៃលី ក្នុងក្រុងបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផែថងថាន ផ្អាកការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជា ព្រោះបញ្ហាព្រំដែន និងក្រសួងវប្បធម៌ថៃ ខ្វះថវិកា

Sokha Hotels

ព័ត៌មានពេញនិយម