អាជីព
មានចំណេះជំនាញគួរសម តែស្វែងរកការងារធ្វើមិនបាន មូលហេតុដោយសារ ៥ យ៉ាងនេះ
មនុស្សមួយចំនួនតែងតែងឿងឆ្ងល់ចំពោះខ្លួនឯង ថាហេតុអ្វីបានជាពួកគេមានចំណេះដឹងនិងជំនាញគួរសមដែរ តែទៅសម្ភាសន៍ការងារពេលណាឬទីណា នៅតែមិនជាប់សោះ។ ទាំងនេះជាហេតុផល ៥ យ៉ាងដែលបណ្តាលឲ្យអ្នកពិបាកក្នុងការស្វែងរកការងារនិងមិនងាយជាប់ពេលសម្ភាសន៍ម្ដងៗ៖
១. ផ្លាស់ប្ដូរកន្លែងការងារញឹកញាប់

បុគ្គលិកដែលផ្លាស់កន្លែងការងារច្រើនឬបម្រើការងារមិនសូវបានយូរ ពេលទៅសម្ភាសន៍នៅកន្លែងផ្សេងៗទៀតថ្នាក់លើកម្រនឹងជ្រើសរើសយកណាស់ ពីព្រោះថ្នាក់លើគ្រប់រូបចង់បានបុគ្គលិកដែលមានភាពច្បាស់លាស់និងចំណាយពេលវេលាយូរជាមួយក្រុមហ៊ុន។ គ្មានមេណាចង់បានបុគ្គលិកដែលគ្រាន់តែចូលមកសាកល្បងការងារនិងមិនសូវមានភាពអំណត់នោះទេ។
២. ទាមទារប្រាក់ខែខ្ពស់ពេក
អ្នកណាៗធ្វើការក៏ដើម្បីតែប្រាក់ខែដែរ ប៉ុន្តែបើទាមទារប្រាក់ខែច្រើនឬលើសពីអ្វីដែលក្រុមហ៊ុនបានផ្តល់ឲ្យ ក៏គេមិនជ្រើសរើសយកដែរ លុះត្រាតែអ្នកមានសមត្ថភាពដែលបុគ្គលិកផ្សេងទៀតមិនមាន ទើបអាចនឹងបានប្រាក់ខែខ្ពស់ឬប្រាក់ខែតាមការទាមទាររបស់អ្នក។
៣. ខ្សោយក្នុងការទំនាក់ទំនង

ជំនាញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនពិតជាសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នកអន់ឬខ្សោយខាងទំនាក់ទំនងគឺអាចចាត់ទុកថា អ្នកបានបាត់បង់ឱកាសដូច្នោះដែរ។ ហេតុនេះបើដឹងថា ខ្លួនមិនសូវពូកែទំនាក់ទំនងទេ គួរតែបង្កើនភាពក្លាហាននិងរៀនស្វែងយល់ពីអ្នកនៅជុំវិញឲ្យបានច្រើនជាងនេះ ទើបជាការល្អ។
៤. មិនសូវពូកែក្នុងការបត់បែន
ក្នុងពេលសម្ភាសន៍ការងារពិតជាសំខាន់ណាស់ដំបូងអ្នកត្រូវយកចិត្តទុកដាក់នូវរាល់សំណួររបស់គេ រួចត្រូវឆ្លើយឲ្យបានត្រឹមត្រូវនិងចំគោលដៅរបស់អ្នកសួរ។ ជាពិសេសត្រូវបត់បែននូវចម្លើយឲ្យបានល្អបំផុតតាមអ្វីដែលអ្នកអាចធ្វើទៅបាន។
៥. បទសម្ភាសន៍មិនទាន់បានល្អ

កំឡុងពេលសម្ភាសន៍ ទោះបីជាអ្នកមានអារម្មណ៍ភ័យយ៉ាងណា ក៏ត្រូវមើលភ្នែកអ្នកសួរដែរ មិនត្រូវអោនមុខចុះឡើយ ព្រោះវាបង្ហាញថា អ្នកគ្មានភាពក្លាហាន គ្មានភាពស្វាហាប់។ មួយវិញទៀតខណៈពេលដែលសម្ភាសន៍អ្នកមិនត្រូវឆ្លើយអ្វីតាមការដែលនឹកឃើញឡើយ ហើយក៏មិនត្រូវនិយាយច្រើនពេក មិនត្រូវអួតខ្លួនឯងច្រើនពេក ប៉ុន្តែក៏មិនត្រូវបង្អាប់ខ្លួនឯងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


