កីឡា
ក្រោយ Dan Siam ដកខ្លួន អេ អាំម៉ារីន ត្រូវជួបម្ចាស់ផ្ទះជប៉ុនជាម្ចាស់ខ្សែក្រវាត់ ៣ ខ្សែ
អ្នកប្រដាល់គុនខ្មែរ អេ អាំម៉ារីនភូថង នឹងត្រូវប្តូរមកជួបកីឡាករម្ចាស់ផ្ទះ ជប៉ុន REITO BRAVELY នៅសង្វៀន Knock Out ជំនួសវិញ បន្ទាប់ពីកីឡាករ ថៃ Dan Siam ដកខ្លួនពីការប្រកួត។

តាមការគ្រោងទុក អេ អាំម៉ារីន នឹងត្រូវដណ្តើមខ្សែក្រវាត់ Knock Out Red ពីកីឡាករថៃ Dan Siam នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ ខាងមុខ ប៉ុន្តែនៅសល់ត្រឹម ២ សប្តាហ៍មុនការប្រកួតមកដល់ ស្រាប់តែជំនួបនេះត្រូវបានរំសាយទៅវិញ ដោយសារតែខាងភាគីកីឡាករ ថៃ បានសម្រេចដកខ្លួនពីការប្រកួត។

យ៉ាងណា ខាងសង្វៀន Knock Out បានប្រកាសសមាសភាពដៃគូថ្មីរួចហើយ ដោយ អេ អាំម៉ារីន ត្រូវជួបកីឡាករ ជប៉ុន REITO BRAVELY។ ថ្វីដ្បិត REITO នេះ ជាកីឡាករមកជំនួស Dan Siam ក៏ពិតមែន ប៉ុន្តែបើមើលពីប្រវត្តិរបស់គេកន្លងមក គឺមិនអាចមើលស្រាលបាននោះទេ ហើយរូបគេក៏រាប់ជាជើងខ្លាំងម្នាក់ផងដែរ មុនខាងសង្វៀន Knock Out ហ៊ានសម្រេចចិត្តឱ្យគេមកជួបជាមួយកូនប្រុសបង្កើតរបស់លោកគ្រូ អេ ភូថង។
យោងតាមប្រវត្តិត្រួសៗ REITO គឺធ្លាប់ឆ្លងកាត់ការប្រកួតអាជីពបានចំនួន ២៩ ដងក្នុងនោះឈ្នះ ១៦ ដង (ផ្តួលដៃគូឱ្យបោះបង់ការប្រកួត ៩ ដង) ចាញ់ ៧ ដង និងស្មើ ៦ ដង។ រូបគេជាម្ចាស់ខ្សែក្រវាត់ ៣ គ្រឿង រួមមានជើងឯក KOS Super Featherweight, M-1 JAPAN lightweight champion, និង M-1 World lightweight champion។

ជាមួយគ្នានេះ កីឡាករវ័យ ២៥ ឆ្នាំ កម្ពស់ ១.៨០ ម៉ែត្ររូបនេះ ក៏ធ្លាប់ប្រកួតនៅសង្វៀន ONE Championship បាន ១ លើកផងដែរ ប៉ុន្តែជាលទ្ធផលបានចាញ់កីឡាករ មីយ៉ាន់ម៉ា Eh Mwi។ បើនិយាយអំពីជំនាញពិសេសវិញ គឺ REITO ជាកីឡាករម្នាក់ ចូលចិត្តវាយមួយៗ ប៉ុន្តែធ្ងន់ និងច្បាស់ ហើយមួយវិញទៀត រូបគេក៏ជាកីឡាករមានទម្ងន់ជើងធ្ងន់ផងដែរ។

គួរបញ្ជាក់ជាថ្មីថា ការប្រកួតនៅសង្វៀន Knock Out នាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ ខាងមុខ ក្រៅអំពីគូ អេ អាំម៉ារីន និង REITO ក៏មានកីឡាករគុនខ្មែរម្នាក់ទៀត ទៅប្រកួតនៅទីនោះផងដែរ គឺ ម៉ឺន មេឃា ត្រូវជួបគ្នាជាមួយកីឡាករ ជប៉ុន Kobayashi៕

អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


