ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន៤៦ រងការព្រមានពីព្យុះភ្លៀង និងហានិភ័យនៃទឹកជំនន់ភ្លាមៗ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុជាបន្ទាន់ ខណៈដែលខ្យល់មូសុងដ៏ខ្លាំងក្លាបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ទៅ ៧០%នៃទូទាំងប្រទេស ដែលប៉ះពាល់ដល់ខេត្តចំនួន៤៦ និងបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងការរំខានដល់ការដឹកជញ្ជូន ចាប់ពីថ្ងៃសុក្រទី១១ ដល់ថ្ងៃសៅរ៍ទី១២ខែកក្កដា។

ខ្យល់មូសុងលាតសន្ធឹងពីប្រទេសមីយ៉ាន់ម៉ា កាត់ភាគខាងជើង និងភាគឦសានប្រទេសថៃ ចូលទៅក្នុងប្រទេសវៀតណាម ហើយទន្ទឹមនោះ ប្រព័ន្ធសម្ពាធទាបនៅភាគខាងត្បូងប្រទេសចិន ក៏កំពុងរំកិលតាមគន្លងតែមួយ ដែលហេតុធ្វើឲ្យខ្យល់មូសុងកាន់តែមានឥទ្ធិពលខ្លាំង ហើយនៅតែបន្តប៉ះពាល់ដល់សមុទ្រអាន់ដាម៉ាន់ ប្រទេសថៃ និងឈូងសមុទ្រថៃ។
ប្រជាពលរដ្ឋថៃដែលរស់នៅតាមតំបន់ភ្នំ ក្បែរមាត់ទន្លេ និងតំបន់ទំនាប ត្រូវបានមន្ត្រីមូលដ្ឋានប្រាប់ឲ្យត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់ភ្លាមៗ និងទឹកជំនន់ហូរធ្លាក់ពីលើភ្នំ។ ចំណែកឯតំបន់សមុទ្រ មានការព្យាករពីកម្ពស់រលកហក់ឡើងដល់២ម៉ែត្រនៅសមុទ្រអាន់ដាម៉ាន់ និងខ្ពស់ជាង២ម៉ែត្រនៅឈូងសមុទ្រថៃ។ ប្រជានេសាទ និងប្រតិបត្តិករទូក ត្រូវបានណែនាំឲ្យឡើងមកលើគោក ឬអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់នៅសមុទ្រ៕
ដោយ៖ ឈាង
ចុចអាន៖ ទឹកជំនន់បំផ្លាញដីស្រែចំការរាប់សិបហិកតា ក្នុងខេត្តភាគឦសានប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


