ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ នាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនពលរដ្ឋ៩គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក
រដ្ឋបាលខណ្ឌឫស្សីកែវ ចុះនាំយកស្បៀងអាហារ និងថ្នាំសង្កូវជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចែកជូនដល់ប្រជាពលរដ្ឋ៩គ្រួសារ ស្មើនឹង ១០៧ នាក់ កំពុងធ្វើចត្តាឡីស័ក ក្នុងខណ្ឌឫស្សីកែវ។
កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០០ នាទី ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ កម្លាំងនគរបាល និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះទៅចែកស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅទីតាំងដែលបានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន០៩ទីតាំង នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៩ គ្រួសារ ស្មើនឹង ១០៧ នាក់។



ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខណ្ឌ បានឧបត្ថម្ភស្បៀងអាហារជូនដល់បងប្អូនទាំង ៩ គ្រួសារ អំណោយសរុបរួមមាន អង្ករ ៣០០ គ.ក ត្រីងៀត ២៦ គ.ក មី ១៥ កេស ទឹកស៊ីអ៊ីវ-ទឹកត្រី០៩យួរ ភេសជ្ជៈ៨កេស ជែលលាងដៃសម្លាប់មេរោគ៩៥ដប សាប៊ូកក់សក់២៤ដប ឃីត៦ កញ្ចប់ (មានគ្រឿងឧបភោគបរិភោគ០៧មុខ) និងថ្នាំសង្កូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ