ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ការបម្រើសេវាសាធារណៈជូនពលរដ្ឋ លោកមិនចង់ឭថា ធ្វើឯកសារ ខុសនេះខុសនោះធ្វើមិនចេះត្រូវ
លោកឃួង ស្រេង ថ្លែងថា អស់លោកនៅថ្នាក់មូលដ្ឋានត្រូវ យល់ឱ្យច្បាស់ពីភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ មិនចង់ឭពាក្យថា អត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាមផ្សេងៗរបស់ប្រជាពលរដ្ឋ ខុសនេះ ខុសនោះធ្វើមិនចេះត្រូវនោះទេ។ ដល់ម៉ោងនេះហើយល្មមឈប់ខុសទៀតទៅកុំឱ្យប្រជាពលរដ្ឋវាយតម្លៃថា អាជ្ញាធរទាល់តែឱ្យលុយ ទើបមិនខុស។ ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមន្ត្រីសង្កាត់ មន្ត្រីខណ្ឌ នគរបាលប៉ុស្ត៏ ត្រូវប្រែក្លាយសកម្មភាពរបស់ខ្លួនឱ្យទៅជាឧត្តមភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័នាព្រឹកថ្ងៃសៅរ៌ទី ១២កក្កដា ឆ្នាំ២០២៥នេះ ។

លោកឃួង ស្រេង លើកឡើងថា ការអភិវឌ្ឍន៍ និងការពង្រឹងសន្តិសុខនៅមូលដ្ឋានជារឿងចាំបាច់ ទាំងអ្នកមានទាំងអ្នកក្រគឺត្រូវការសន្តិសុខសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចប្រកបរបរចិញ្ចឹមជីវិត។

លោកបញ្ជាក់ទៀតថា សព្វថ្ងៃតើយើងគ្មានទៅរំពឹងអ្នកណាក្រៅពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្តេចមហាបវរធិបតីហ៊ុនម៉ា ណែត ដែលកំពុងដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិនិង ការពារទឹកដីពីពួកឈ្លានពានប្រកបដោយថាមពល និងឈ្លៀសវៃ។ តាមរយៈការ ដឹកនាំដ៏មានឧត្តមភាពនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងសាទរយ៉ាងពេញទំហឹងក្លាយជាកម្លាំងសាមគ្គីជាតិជាធ្លុង១ជុំវិញរាជរដ្ឋភិបាលក្នុងការ ធ្វើសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។

លោកឃួង ស្រេង បញ្ជាក់ទៀតថា ជុំវិញអរីភាពនៅតាមបណ្តោយព្រំ ដែនជាមួយប្រទេសជិតខាងគឺសម្តេចតេជោ និងសម្តេចធិបតី បានចេញធ្វើសកម្មភាពឆ្លើយតបតាមផ្លូវច្បាប់ ការទូត និងយោធាដើម្បីការពារបូរណៈភាពទឹកដី។

នេះហើយជាមេដឹកនាំពិតប្រាកដមិនមែនធ្វើប្រជាភិថុតនោះឡើយ។ នៅរសៀលថ្ងៃដដែលនេះដែរ លោកឃួង ស្រេង ក៏បានអញ្ជើញទៅជួប សំណេះសំណាលជាមួយសមាជិកសមាជិការ សកម្មជនគណបក្សប្រជាជនកម្ពុជានៅសង្កាត់បឹងទំពន់ទី២ខណ្ឌមានជយ័ផងដែរ ដើម្បីស្តាប់ពីលទ្ធផលការ ងារ សំណូមពរ ការលំបាកនៅតាមភូមិនិមួយៗក៏ដូចការអភិវឌ្ឍន៏សង្កាត់ដែលយើងទាំងអស់គ្នាខិតខំបន្តអភិវឌ្ឍន៏មូលដ្ឋានឱ្យបានល្អប្រសើរ និងរួមគ្នាឈាន ឆ្ពោះទៅឆ្នាំ២០៥០ដែលរាជរដ្ឋាភិបាលបានកំណត់ធ្វើឪ្យិកម្ពុជាមានចំណូលខ្ពស់ ។ ដូចនៅសង្កាត់ចាក់អង្រែដែរ លោកប្រធានគណៈបក្សរាជធានីភ្នំពេញបាន សង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំខណ្ឌ សង្កាត់ត្រូវអនុវត្តសកម្មភាពដោយស្មោះស្រង់ក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ,លើកកំពស់ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរួមទាំងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់អស់លោក លោកស្រីដើរមើលរហូតដល់កន្លែងទិញអេតចាយដែលទទួលទិញរបស់ចោរ។
លោកឃួង ស្រេង ក៏បានផ្តាំផ្ញើដល់ សមាជិកសមាជិការទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិនទទួលបានជោគជ័យនោះទេ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


