Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរ និងផ្សព្វផ្សាយខ្លឹមសាររបស់រាជរដ្ឋាភិបាលស្ដីពី ការចុះ«បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង បាន​សម្ដែង​ការ​ចូលរួម​អបអរសាទរ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការចុះ«​បូជនីយដ្ឋាន​ចងចាំ ​នៃ​កម្ពុជា ​៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មកជា​មណ្ឌល​ផ្សះផ្សា ​និង​សន្តិភាព​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​អបអរ​បែបនេះ ​ក្នុងពេល​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​កាល​ត្រីមាស ចំនួន ២៤​ វត្ត នៅ​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃ​សៅរ៍ ២ ​រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ​១២ ខែ​កក្កដា ឆ្នាំ ២០២៥។

តាម​ទំនៀម​ជា​ប្រពៃណី​ នៃ​ព្រះពុទ្ធសាសនា​របស់​ខ្មែរ ព្រះសង្ឃ​គ្រប់​ព្រះអង្គ គ្រប់​វត្ត​អារាម ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា អស់​ថេរវេលា ​៣ ​ខែ សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ការ​ចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ​ ៣​ ខែ​ទេ (​រាប់​ពីថ្ងៃ ១​ រោច ខែអាសាឍ ដល់ ១៥​ កើត ខែ​អស្សុជ​)។

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ចុះ​បូជនីយដ្ឋាន​ចងចាំ ​នៃ​កម្ពុជា ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា ​និង​សន្តិភាព ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង កាលពី​ថ្ងៃទី ១១ ខែកក្កដា​ ឆ្នាំ ​២០២៥ វេលា​ម៉ោង ៥:៣៥​ នាទី​រសៀល និង​វេលា​ម៉ោង ១០:៣៥​ នាទី​យប់ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាការ​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ស្នើ​គ្រប់​អង្គភាព​ទាំងអស់​ទូទាំង​ខេត្ត ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​សារលិខិត​លេខ ៣២​ល​សខ ចុះ​ថ្ងៃទី ​១១ ខែកក្កដា ឆ្នាំ​ ២០២៥ របស់​រាជរដ្ឋាភិបាល «​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ដោយ​ត្រូវ​រួមគ្នា​ធ្វើការ​វាយគង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នៅវេលា​ម៉ោង ០៧:០០ ​ព្រឹក នា​ថ្ងៃទី ​១៣ ខែកក្កដា ឆ្នាំ ​២០២៥ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ ដើម្បី​ជាការ​បំផុស​បន្ថែមទៀត នូវ​ការប្រឆាំង​ដាច់ខាត​ នៃ​វិនាសកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ដើម្បី​រំលឹក​អំពី​ភាព​ចាំបាច់ ​នៃ​ការ​រួបរួម​គ្នា​ការពារ​សន្តិភាព​ឲ្យ​បាន​គង់វង្ស ជា​មរតក​សម្រាប់​ជន​ជំនាន់​ក្រោយ»៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម