ព័ត៌មានអន្ដរជាតិ
ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ
បន្ទាប់ពីរងពាក្យរិះគន់ជុំវិញការអសមត្ថភាពដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនដូចការអួតអាងពីដំបូង លើកនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសប្រើធម៌ក្តៅដោយគំរាមថា លោកទុកពេលឲ្យមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ៥០ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម បើមិនដូច្នោះទេ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដាក់ពន្ធ១០០%លើទីក្រុងមូស្គូនិងពន្ធបន្ទាប់បន្សុំ ហើយបញ្ជូនសព្វាវុធកាន់តែច្រើនទៅឲ្យទីក្រុងកៀវ។

ក្នុងជំនួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការណាតូ ម៉ាក រូតេ នៅការិយាល័យរាងពងក្រពើកាលពីថ្ងៃចន្ទទី១៤ខែកក្កដាឆ្នាំ២០២៥ លោក ត្រាំ និយាយថា «យើងអត់សប្បាយចិត្តទេចំពោះរុស្ស៊ី ហើយយើងនឹងដាក់ពន្ធធ្ងន់ធ្ងរបំផុតរហូតដល់១០០%លើដៃគូពាណិជ្ជកម្មរបស់ពួកគេ ប្រសិនបើគ្មានកិច្ចព្រមព្រៀងសន្តិភាពក្នុងរយៈពេល៥០ថ្ងៃ»។
ជុំវិញការដាក់ពន្ធនេះដែរ មន្ត្រីសេតវិមានបានបញ្ជាក់ប្រាប់ CNN ថា នៅពេលប្រធានាធិបតីសំដៅលើ «ពន្ធបន្ទាប់បន្សំ» លោកចង់មានន័យថា ជាពន្ធ១០០%លើរុស្ស៊ីនិងទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសផ្សេងទៀតដែលទិញប្រេងពីរុស្ស៊ី។ សហរដ្ឋអាមេរិកធ្វើពាណិជ្ជកម្មតិចតួចបំផុតជាមួយរុស្ស៊ី ដែលធ្វើឲ្យទណ្ឌកម្មបន្ទាប់បន្សំជារឿងចាំបាច់ត្រូវធ្វើ។
ទន្ទឹមនោះ លោកត្រាំក៏ប្រកាសបញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែន តាមរយៈអង្គការណាតូ ដែលនឹងគ្រប់គ្រងទាំងការទូទាត់និងការចែកចាយផងដែរ។

មុននេះ លោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស Patriot ទៅឲ្យអ៊ុយក្រែន ខណៈប្រព័ន្ធទាំងនេះត្រូវការជាចាំបាច់ដើម្បីជួយលោក ហ្សេលេនស្គី ការពារទីក្រុងរបស់ខ្លួនពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឡើយថាតើប្រព័ន្ធ Patriot នឹងត្រូវបញ្ជូនទៅប៉ុន្មាន ប៉ុន្តែលោកបំភ្លឺថា ការចំណាយនឹងត្រូវសងវិញដោយសហភាពអឺរ៉ុបឬសម្ព័ន្ធមិត្តណាតូ។ លោក ត្រាំ និយាយថា «ជាចម្បង យើងនឹងបញ្ជូនពួកគេនូវសម្ភារៈយោធាទំនើបៗជាច្រើន។ ពួកគេនឹងបង់ប្រាក់ឲ្យយើង ១០០% សម្រាប់រឿងនោះ ហើយនោះជាអ្វីដែលយើងចង់បាន»។
សូមជម្រាបថា លោក ត្រាំ កាន់តែបង្ហាញការមិនពេញចិត្តជាមួយលោក លោក ពូទីន ដោយសារប្រធានាធិបតីរុស្ស៊ីប្រឆាំងនឹងការប៉ុនប៉ងរបស់លោកក្នុងការចរចាបទឈប់បាញ់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិកនឹងបញ្ជូនខែលការពារអាកាស Patriot ទៅកាន់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


