ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងបញ្ជូនខែលការពារអាកាស Patriot ទៅកាន់អ៊ុយក្រែន
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៣ខែកក្កដាថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស Patriot ទៅកាន់អ៊ុយក្រែន។

ថ្លែងភ្លាមៗបន្ទាប់ពីចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup លោក ត្រាំ បានសង្កត់ធ្ងន់ថា ប្រព័ន្ធទាំងនេះ«ត្រូវការជាចាំបាច់» ដើម្បីជួយអ៊ុយក្រែនការពារទីក្រុងរបស់ខ្លួនពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី។
លោក ត្រាំ មិនបានបញ្ជាក់ថាតើប្រព័ន្ធ Patriot នឹងត្រូវបញ្ជូនប៉ុន្មានទេ ប៉ុន្តែលោកបានបំភ្លឺថា ការចំណាយនឹងត្រូវសងវិញដោយសហភាពអឺរ៉ុប ឬសម្ព័ន្ធមិត្តណាតូ។ លោក ត្រាំ បាននិយាយថា «ជាចម្បង យើងនឹងបញ្ជូនពួកគេនូវសម្ភារៈយោធាទំនើបៗជាច្រើន។ ពួកគេនឹងបង់ប្រាក់ឲ្យយើង ១០០% សម្រាប់រឿងនោះ ហើយនោះជារបៀបដែលយើងចង់បាន»។
ទន្ទឹមនោះ លោកក៏គ្រោងនឹងជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូតេ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀតក្នុងសប្តាហ៍នេះផងដែរ។
សូមជម្រាបថា លោក ត្រាំ នៅពេលនេះកាន់តែបង្ហាញការមិនពេញចិត្តជាមួយលោក វ៉្លាឌីមៀរ ពូទីន ដោយសារប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រឆាំងនឹងការប៉ុនប៉ងរបស់គាត់ក្នុងការចរចាបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។ លោក ត្រាំ បានលើកឡើងថា ពូទីន និយាយល្អមុខគាត់ តែបន្ទាប់មកបែរទៅទម្លាក់គ្រាប់បែកកាន់តែខ្លាំងដៃលើអ៊ុយក្រែន៕

ដោយ៖ ឈាង
ចុចអាន៖ ក្រោយអាមេរិកប្រកាសផ្តល់ជំនួយវិញ, ហ្សេលេនស្គី គំរាមបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


