សន្តិសុខសង្គម
ក្រុមក្មេងទំនើង៩នាក់ បើកឆាកប្រយុទ្ធគ្នានៅស្រុករវៀង ត្រូវនគរបាលឃាត់ខ្លួន
ព្រះវិហារ ៖ ក្រុមក្មេងទំនើងចំនួន២ក្រុមនៅស្រុករវៀង បានបើកឆាកប្រយុទ្ធគ្នា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមក្មេងទំនើង២ក្រុមដែលបើកឆាកប្រយុទ្ធគ្នា គឺបានកើតឡើង កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៨និង៥០នាទីនៅត្រង់ចំណុចក្រុមហ៊ុនទ្រីភាព ស្ថិតនៅភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

លោកបន្តថា ក្រោយហេតុការណ៍កើតឡើងបង្កដោយក្រុមក្មេងទំនើងទាំង២ក្រុមនេះ ដោយអនុវត្តន៍តាមបទបញ្ជា និង ការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលការិយាល័យព្រហ្មទណកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងនគរបាលស្រុករវៀង បានស្រាវជ្រាវឈានដល់ការកំណត់មុខសញ្ញា និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៩នាក់ ជាមួយនឹងការដកហូតវត្ថុតាងរួមមាន៖ កាំបិតផ្គាក់ចំនួន២ដើម ម៉ូតូចំនួន៥គ្រឿង និងទូរស័ព្ទដៃចំនួន៤គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមក្មេងទំនើងជាជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងសាងសំណុំរឿង នឹងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន