ព័ត៌មានអន្ដរជាតិ
បច្ច័យវត្តទាំងអស់នៅថៃ មានជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំៗ តែខ្វះយន្តការត្រួតពិនិត្យ
ព្រះវិហារពុទ្ធសាសនារបស់ប្រទេសថៃ មានចំនួនសរុបជាង ៤០ ០០០វត្ត ហើយបច្ច័យដែលទទួលបានមិនតិចជាង ១០០ពាន់លានបាត (ចន្លោះពី ៣ ទៅ ៣,៦ពាន់លានដុល្លារ) ក្នុងមួយឆ្នាំៗ ដែលភាគច្រើនមកពីការបរិច្ចាគរបស់សាធារណៈ ព្រមទាំងការឧបត្ថម្ភធនពិរដ្ឋាភិបាល។ ចំណែកឯគណនីមូលនិធិរួមរបស់ព្រះវិហារទាំងអស់នៅក្នុងធនាគារ មានចំនួនសរុបដល់ជាង ១១ពាន់លានដុល្លារឯណោះ ដែលស្មើនឹង GPD របស់ប្រទេសតូចៗមួយចំនួន។ យ៉ាងណាមិញ បច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ ពុំមានយន្តការត្រួតពិនិត្យច្បាស់លាស់ឡើយ ដែលជាហេតុបង្កឲ្យមានការកឹបកេង និងផ្ទុះរឿងអាស្រូវបន្តកន្ទុយគ្នាជាហូរហែ។

បច្ច័យរបស់ព្រះវិហារថៃ ត្រូវបានបង្កើតឡើងតាមរយៈពិធីបុណ្យទាន ការថ្វាយទានពីអ្នកគោរពបូជា ការលក់វត្ថុស័ក្ដិសិទ្ធិ និងការរៀបចំពិធីផ្សេងៗ។
ការវិភាគដោយការិយាល័យព្រះពុទ្ធសាសនាជាតិ និងអ្នកស្រាវជ្រាវឯករាជ្យថៃ បានរកឃើញថា ព្រះវិហារជាមធ្យមរកបច្ច័យបានប្រហែល ៣,២លានបាត (៩០ ០០០ដុល្លារ) ក្នុងមួយឆ្នាំ ខណៈព្រះវិហារមួយចំនួនទៀត ដូចជាវត្ត Phra Dhammakaya និងវត្តនៅតាមទីប្រជុំជន ត្រូវបានគេរាយការណ៍ថាមានការចូលបច្ច័យប្រចាំឆ្នាំដល់រាប់សិបលានបាតឯណោះ។
បន្ថែមពីលើការបរិច្ចាគពីសាធារណៈ រដ្ឋាភិបាលថៃក៏ផ្តល់ថវិកាចំនួន ២,៦ពាន់លានបាត (៧៥លានដុល្លារ) ជារៀងរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការជួសជុលព្រះវិហារ ការអប់រំព្រះសង្ឃ និងការអភិរក្សវប្បធម៌ផងដែរ។ ប៉ុន្តែមិនមែនព្រះវិហារទាំងអស់សុទ្ធតែទទួលបានអត្ថប្រយោជន៍ស្មើគ្នានោះទេ ដោយមានសេចក្ដីរាយការណ៍ថា ព្រះវិហារប្រហែល ៦ ០០០កន្លែង បានខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ ភាគច្រើននៅតាមតំបន់ជនបទដាច់ស្រយាល។
បច្ច័យរបស់ព្រះវិហារ បានបង្កើតជាភាពចម្រូងចម្រាសមិនចេះចប់មិនចេះហើយនៅក្នុងសង្គមថៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានការផ្ទុះរឿងអាស្រូវពុករលួយជាច្រើនករណី តួយ៉ាងដូចជា ការកឹបកេងបច្ច័យប្រមាណ ៨០០លានបាតនៅវត្ត Rai Khing ជាដើម។
យោងតាមរបាយការណ៍របស់មូលនិធិវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI) ព្រះវិហារថៃមានបច្ច័យច្រើនលើសលុប ប៉ុន្តែប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុត្រូវបានបិទបាំង ហើយមានចន្លោះប្រហោង។ TDRI ព្រមានថា កង្វះការត្រួតពិនិត្យ និងតម្លាភាពក្នុងមូលនិធិទាំងនេះ បានបង្កើតឱកាសសម្រាប់ព្រះសង្ឃក្នុងការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកខ្វក់ បំផ្លាញជំនឿរបស់សាធារណៈជនលើព្រះពុទ្ធសាសនា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


