ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា ចំណាប់ខ្មាំងនៅហ្គាហ្សា ១០នាក់ទៀតនឹងត្រូវបានដោះលែងឆាប់ៗ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅល្ងាចថ្ងៃសុក្រទី១៨ខែកក្កដាថា ចំណាប់ខ្មាំង ១០នាក់ផ្សេងទៀត ដែលត្រូវបានឃុំខ្លួនក្នុងតំបន់ហ្គាហ្សា នឹងត្រូវដោះលែង«ក្នុងពេលដ៏ខ្លីខាងមុខ»។

លោក ត្រាំ បានធ្វើការកត់សម្គាល់នេះ ក្នុងពេលពិសាអាហារពេលល្ងាចនៅសេតវិមានជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដោយសរសើរការចរចាដែលដឹកនាំដោយបេសកជនពិសេសអាមេរិក Steve Witkoff។
មេដឹកនាំអាមេរិក បាននិយាយថា «យើងបានទទួលចំណាប់ខ្មាំងភាគច្រើនត្រឡប់មកវិញ។ យើងនឹងមាន ១០នាក់ទៀតនឹងមកក្នុងពេលឆាប់ៗនេះ ហើយយើងសង្ឃឹមថានឹងបញ្ចប់វាយ៉ាងឆាប់រហ័ស»។ នេះគឺជាផ្នែកមួយនៃសំណើសម្រាប់បទឈប់បាញ់រយៈពេល ៦០ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនៅក្នុងនោះមានការដោះលែងចំណាប់ខ្មាំងនៅរស់ចំនួន ១០នាក់ និងសាកសព ១៨នាក់ផ្សេងទៀត ជាថ្នូរនឹងការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនមួយចំនួននៅក្នុងប្រទេសអ៊ីស្រាអែល។
ការចរចាបានបន្តធ្វើឡើងនៅទីក្រុងដូហា ចាប់តាំងពីថ្ងៃទី៦ខែកក្កដា សម្របសម្រួលដោយអាមេរិក កាតា និងអេហ្ស៊ីប។ ខណៈពេលដែលទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបានសម្តែងការគាំទ្រចំពោះបទឈប់បាញ់បណ្តោះអាសន្ន មានការខ្វែងគំនិតគ្នាលើលក្ខខណ្ឌមួយចំនួន ជាពិសេសទាក់ទងនឹងការដកទ័ពអ៊ីស្រាអែល និងការធានាសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។
អ្នកនាំពាក្យដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស បានទទួលស្គាល់ការបើកចំហររបស់ក្រុមចំពោះការផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធគ្នា ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងយូរអង្វែង នៅតែចាំបាច់៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


