សន្តិសុខសង្គម
កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបបទល្មើស Online Scam និងឃាត់ខ្លួនជនសង្ស័យ ៩៦ នាក់ បន្ថែមទៀត
កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្លាំងចម្រុះខេត្តពោធិ៍សាត់ បានបន្តចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៩៦ នាក់ បន្ថែមទៀត ក្នុងនោះ មានជនជាតិចិន វៀតណាម និងមីយ៉ាន់ម៉ា។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam ចំនួន ៣ លើក រួចមកហើយ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ចំនួន ១០៤ នាក់ និងរថយន្តចំនួន ៩ គ្រឿង។ ដោយឡែក វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ឲ្យតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


