ព័ត៌មានជាតិ
ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ
ព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងស្ថាប័ននានាក្នុងខេត្តបាត់ដំបង បានសម្តែងការសោកសង្រេង និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះអនិច្ចធម្ម របស់ ព្រះមេគណខេត្តបាត់ដំបង ព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ដែលព្រះអង្គបានទទួលអនិច្ចធម្ម នៅវេលាម៉ោង ៧យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ នៅក្នុងវត្តពោធិវាល សង្កាត់រតនៈក្រុង និងខេត្តបាត់ដំបង។

បើតាមសាលាគណខេត្តបាត់ដំបង សពរបស់ព្រះអង្គត្រូវបានតម្កល់ ក្នុងវត្តពោធិវាល ស្ថិតនៅសង្កាត់រតនៈ ក្រុង និងខេត្តបាត់ដំបង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុបទាន ឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ រហូតដល់ថ្ងៃបូជាព្រះភ្លើង ។

ការយាងសុគតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់ប្រជាពុទ្ធបរិស័ទទូទាំងខេត្តបាត់ដំបង និងប្រទេសជាតិ។ ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជាម្លប់ដ៏ត្រជាក់ត្រជុំ ជាព្រះសង្ឃដែលពោរពេញដោយគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងការលះបង់ដ៏ធំធេងដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងអភិវឌ្ឍសង្គមជាតិ នាពេលកន្លងមក។

ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យអ៊ឹង ធួង ក្នុងមួយជីវិតរបស់ព្រះអង្គ! ព្រះអង្គបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការសិក្សាធម៌វិន័យ និងដឹកនាំកិច្ចការព្រះពុទ្ធសាសនា បន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន ទាំងការកសាងសមិទ្ធផលនានាក្នុងវត្តអារាម ការបណ្ដុះបណ្ដាលព្រះសង្ឃ និងយុវជនឱ្យក្លាយជាពុទ្ធសាសនិកល្អ ក៏ដូចជាការផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ។

ទោះបីជាព្រះអង្គបានយាងចូលព្រះសុគតក៏ពិតមែន តែគុណូបការៈ និងគំរូវីរភាពរបស់ព្រះអង្គ នឹងនៅតែស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ពួកយើងទាំងអស់គ្នា។ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបុណ្យកុសលដែលព្រះអង្គបានសន្សំ កសាងក្នុងជាតិភពនេះ សូមចូរបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ ដោយក្ដីអាឡោះអាល័យ និងសោកស្ដាយបំផុតពីព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


