ព័ត៌មានអន្ដរជាតិ
ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ត្រូវបាញ់សម្លាប់ ពេលសម្រុកទៅយកជំនួយនៅ ហ្គាហ្សា
យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស, កាលពីថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥ កងទ័ពអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៦៧នាក់ទៀតហើយ ខណៈពេលពួកគេសម្រុកចូលក្បួនដឹកជំនួយរបស់អង្គការសហប្រជាជាតិ (UN) នៅភាគខាងជើងតំបន់ហ្គាហ្សា។

BBC បានចុះផ្សាយដោយដកស្រង់ប្រភពពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់ UN ថា ពលរដ្ឋប៉ាឡេស្ទីនស្រេកឃ្លានទាំងនោះ ស្ថិតក្រោមការបាញ់ប្រហារពេលពួកគេសម្រុកចូលក្បួនរថយន្តដឹកជំនួយដែលមានរថយន្ត២៥គ្រឿង បន្ទាប់ពីរថយន្តចូលមកពីខាងអ៊ីស្រាអែល។
យ៉ាងណាក្តី អ៊ីស្រាអែលបានបដិសេធដោយអះអាងថា ខ្លួនគ្រាន់តែបាញ់គំរាមប៉ុណ្ណោះ ហើយតួលេខមនុស្សស្លាប់ ក៏មិនច្រើនដល់ថ្នាក់ហ្នឹងដែរ។

ចំនួនពលរដ្ឋប៉ាឡេស្ទីនដែលត្រូវសម្លាប់ ខណៈពេលពួកគេរង់ចាំទទួលជំនួយមនុស្សធម៌នៅហ្គាហ្សា បានកើនឡើងគួរឲ្យកត់សម្គាល់ គិតចាប់តាំងពីខែឧសភាឆ្នាំ២០២៥មក។
យោងតាមរបាយការណ៍របស់ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៥ មនុស្សចំនួន៨៧៥នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ខណៈពេលកំពុងព្យាយាមស្វែងរកអាហារ។

ក្នុងចំណោមតួលេខនេះ មាន៦៧៤នាក់ ត្រូវបានសម្លាប់ក្បែរទីតាំងចែកចាយជំនួយដែលដំណើរការដោយអង្គការឯកជន Gaza Humanitarian Foundation (GHF) គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ចំណែក២០១នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅតាមផ្លូវឬក្បែរក្បួនរថយន្តដឹកជំនួយដែលដំណើរការដោយ UN ឬដៃគូរបស់ UN៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រាប់ថា ចំណាប់ខ្មាំងនៅហ្គាហ្សា ១០នាក់ទៀតនឹងត្រូវបានដោះលែងឆាប់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


