Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់​ឥណ្ឌូណេស៊ីបាន​បញ្ជាក់កាលពីសប្ដាហ៍មុន​ថា ឥណ្ឌូណេស៊ីនឹងលុបចោលការយកពន្ធលើទំនិញនាំចូលពីសហរដ្ឋអាមេរិកស្ទើរតែ​គ្រប់មុខ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយ​រវាងឥណ្ឌូណេស៊ី និងអាមេរិក ពាក់ព័ន្ធនឹង​ពន្ធខ្ពស់របស់​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេខាធិការនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី ​លោក Susiwijono Moegiarso បាន​និយាយថា ​ឥណ្ឌូណេស៊ីកំពុងបញ្ចប់ការ​បែងចែក​​ផលិតផលអាមេរិក ដែល​មិន​រាប់បញ្ចូលក្នុងបញ្ជីលើកលែង​ពន្ធ​។ ​លោក​បាន​ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតាថា៖ «មានប្រភេទផលិតផលជាច្រើនដែលយើងកំពុងពិនិត្យមើលឡើងវិញ ដែលនឹង​រាប់បញ្ចូលក្នុងការលើកលែងពន្ធ» ​ខណៈ​ផលិតផល​ដូចជាភេសជ្ជៈមានជាតិអាល់កុល និងសាច់ជ្រូក នឹងនៅតែត្រូវបង់ពន្ធ។

ក្នុងចំណោម​ទំនិញជាប់ពន្ធ ១១ ៥៥២ មុខ ​ក្នុង​​ប្រព័ន្ធ Harmonized (HS) របស់ឥណ្ឌូណេស៊ី ទំនិញប្រមាណ ១១ ៤៧៤ មុខ ត្រូវបាន​លុបចោលពីការយកពន្ធ។ នោះមាន​ន័យថា ៩៩ ភាគរយ នៃ​ទំនិញ​អាមេរិក នឹងចូល​មក​ឥណ្ឌូណេស៊ីដោយមិន​ជាប់​ពន្ធ ខណៈ ១ ភាគរយ ទៀត ​ស្ថិតនៅក្រោមការពិចារណា​សម្រាប់ការបន្តពន្ធ។

យ៉ាងណាមិញ លោក Susiwijono បានសង្កត់ធ្ងន់ថា គោលនយោបាយនេះ មិនអនុវត្តតែសម្រាប់អាមេរិក​នោះទេ​ វាក៏អនុវត្តជាមួយ​ប្រទេសដៃគូផ្សេងទៀតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែល​ឥណ្ឌូណេ​ស៊ីជាភាគីផងដែរ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន (ATIGA) តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន (IJEPA) ជាដើម​។

ទោះបីជាយ៉ាងណាក៏ដោយ​ ការព្រមព្រៀងលើកលែងពន្ធ ៩៩ ភាគរយ នៃទំនិញ​នាំចូលពីអាមេរិក​ ធ្វើឡើងក្រោយមាន​ការចរចាពន្ធរវាងឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង​ពន្ធខ្ពស់របស់ ត្រាំ ដែល​ទម្លាក់​ពីអត្រា ៣២ ភាគរយ មកនៅត្រឹម ១៩ ភាគរយ កាលពីសប្ដាហ៍មុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម