Connect with us

កីឡា

ការ​បរាជ័យធ្ងន់ធ្ងរ​​នឹកស្មាន​មិន​ដល់​នៅ​ SEA V League សហព័ន្ធ​បាល់ទះមាន​យុទ្ធសាស្ត្រ​ប្រែប្រួលថ្មី​យ៉ាងណា​ទម្រាំ​ដល់​ស៊ីហ្គេម

បានផុស

នៅ

ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ និង​នឹក​ស្មាន​មិន​ដល់​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ វា​ហាក់ដូច​ជា​ធ្វើ​ឲ្យ​ម្នាក់ៗ​ទទួល​យក​មិន​ចង់​បាន​ទាំង​សហព័ន្ធ​បាល់ទះ​ខ្លួន​ឯង​ កីឡាករ​ និង​អ្នក​គាំទ្រ​ផង​ដែរ។​ ដោយ​សារ​តែ​ភាព​ខ្លាំង​ ការ​រីកចម្រើន​ និង​ភាព​ជោគជ័យ​ជា​ច្រើន​នា​ពេល​កន្លង​មក​ទើប​មិន​នឹក​ស្មាន​ថា​កម្ពុជា ​៨ប្រកួត​នៅ​ SEA V League ​មិន​អាច​ឈ្នះ​សូម្បី​មួយ​ប្រកួត​បែប​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​អគ្គលេខាធិការ

បន្ទាប់​ពី​រង​បរាជ័យ​ និង​ទទួល​បាន​បទ​ពិសោធ​ដ៏​អាក្រក់​មួយ​នេះ​រួច​មក​ទាំង​កីឡាករ​ ថ្នាក់ដឹកនាំ​មាន​ការ​បាក់ទឹកចិត្ត​ជា​ខ្លាំង​ចំពោះ​លទ្ធផល​ នៃ​ការ​ប្រកួត​ទាំង​ពីរ​ជើង​នៅឯ​ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

បើ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នៅ​បន្ត​ប្រើប្រាស់​ទម្រង់​លេង​បែប​នេះ​ ឬ​យុទ្ធសាស្ត្រ​ហ្វឹកហាត់​ដូច​ពេល​នេះ​ច្បាស់​ណាស់​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣៣​ នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ថៃ​ លើក​នេះ​អាច​នឹង​ពិបាក​ហើយ​ ឬ​ប្រហែល​មិន​អាច​រក​មេដាយ​បាន​ផង​មើល​ទៅ។​ ព្រោះ​សមាសភាព​ប្រកួត​ SEA V League ​គឺ​សុទ្ធតែ​លេង​នៅ​ស៊ីហ្គេម ខណៈ​​កម្ពុជា​ក៏​ទទួល​បាន​លទ្ធផល​អាក្រក់​ដូច​បាន​ឃើញ​ស្រាប់​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​អាស៊ាន​មួយ​នេះ។​

រូបភាពលើផេកសហព័ន្ធ

យ៉ាងណា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣៣​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ចុង​ឆ្នាំ​ឯណោះ​ ដូច្នេះ​មាន​ពេលវេលា​វែង​គួរសម​ដែរ​ចំពោះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ពង្រឹង​សមត្ថភាព។​ មាន​តែ​រង់ចាំ​មើល​ថា​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​មាន​យុទ្ធសាស្ត្រ​យ៉ាងណា​ ឬ​ផែនការ​ថ្មី​បែប​ណា​ដើម្បី​យក​មក​អនុវត្តន៍​ពង្រឹង​ក្រុម​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ដែល​អាច​ឈាន​ទៅ​ដណ្ដើម​មេដាយ​បាន​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ។​

លោក Li Jun គ្រូជម្រើសជាតិបាល់់ទះកម្ពុជា

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​ការ​ប្រកួត​បាន​រង្វាន់​ SEA V Leaue​ ឆ្នាំ​២០២៥​ ទាំង​ជើង​ទី១​ ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន​ និង​ជើង​ទី២​ ធ្វើ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ សរុប​ ៨​ប្រកួត​ចាញ់​ទាំង​៨ប្រកួត។​ ជើង​ទី១​ មាន​ ៤ប្រកួត​គឺ​ចាញ់ ​ប្រទេស​វៀតណា 3-0 , ឥណ្ឌូណេស៊ី 3-0, ហ្វីលីពីន​ 3-2, ថៃ 3-0។ ជើង​ទី២​ មាន​ ៤ប្រកួត​គឺ​ចាញ់ ​ប្រទេស​វៀតណាម​ 3-0, ថៃ 3-1, ហ្វីលីពីន​ 3-1, ឥណ្ឌូណេស៊ី 3-0។​ ក្រៅ​តែ​ពី​ការ​ចាញ់​ ៨ប្រកួត​នេះ​ហើយ​កម្ពុជា​ក៏​បានធ្លាក់ចំណាត់ថ្នាក់ក្នុងតារាងចំណាត់​ថ្នាក់​បាល់ទះពិភពលោក FIVB​ ពី​លេខ​ ៦៦​ មក​លេខ​ ៨៦​ នៅ​លើ​ក្រុម​បាត​តារាង​ អ៊ីស្លង់ តែ​មួយ​ប៉ុណ្ណោះ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម