សន្តិសុខសង្គម
ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង
កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ មានការចែករំលែកនៅលើបណ្ដាញសង្គមពីសកម្មភាពហិង្សាដាក់គ្នាទៅវិញទៅមករវាងលោក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងពលរដ្ឋម្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងសកម្មភាពហិង្សានេះ មានមតិមួយចំនួនលើកឡើងថា ហេតុអ្វីលោកនាយប៉ុស្ដិ៍នគរបាលដែលជាមន្ត្រីនគរបាលយុត្តិធម៌ប្រើអំពើហិង្សាលើពលរដ្ឋបែបនេះ ម្ដេចមិនហៅទៅអប់រំណែនាំ?។

ជុំវិញករណីនេះ លោក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២កក្កដា នេះថា ករណីនេះពិតជាកើតមានពិតមែន គឺកើតឡើងនៅវេលាម៉ោង០៩និង៤៩នាទីយប់ ថ្ងៃទី២១កក្កដា នៅក្នុងភូមិសីហា ឃុំចំបក់ ស្រុកបាទី។ លោកនាយប៉ុស្ដិ៍បញ្ជាក់ថា មុនឈានដល់ការប្រើហិង្សាលើគ្នានេះ គឺដោយសារលោកបានទៅហាម និងណែនាំពលរដ្ឋម្នាក់ ដែលជាភាគីម្ខាងទៀតដែលកំពុងចាស់ធុងបាស់រំពងសំឡេងរំខានដល់ពលរដ្ឋជិតខាងដែលជាម៉ោងពលរដ្ឋចូលសម្រាក ហើយផ្ទះភាគីដែលចាក់ធុងបាស់ក៏នៅជិតប៉ុស្ដិ៍នគរបាលរបស់លោក និងនៅទល់មុខមណ្ឌលសុភាពដែលមានអ្នកជំងឺសម្រាក ហើយក៏នៅជិតវត្តផងដែរ។ បើតាមលោកនាយប៉ុស្ដិ៍ ភាគីដែលផ្ទុះហិង្សាជាមួយលោកនេះ គឺកន្លងមកកម្លាំងប៉ុស្ដិ៍របស់លោកបានហៅមកអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយពាក់ព័ន្ធករណីចាក់ធុងបាស់រំខានអ្នកជិតខាង មានតាំងពីណែនាំផ្ទាល់មាត់ និងធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរទៀតផង តែជននេះមិនព្រមស្ដាប់តាមការណែនាំរបស់សមត្ថកិច្ចនៅតែបន្តសកម្មភាពដដែលៗ។

លោក មាន វុត្ថា បន្ថែមថា ក្នុងករណីនេះ នៅពេលលោកកំពុងសួរនាំ និងណែនាំភាគីម្ខាងទៀតបានស្ទុះវាយលោកចំក្បាលចំនួន២ដៃ ទើបលោកយកជើងទាត់វិញតែមិនត្រូវនោះទេ។ ទោះបីយ៉ាងណារហូតមកដល់ព្រឹកថ្ងៃទី២២កក្កដា នេះភាគីម្ខាងទៀតនៅមិនទាន់មានប្រតិកម្ម ឬដាក់ពាក្យបណ្ដឹងអ្វីនោះទេ ខណៈលោកក៏កំពុងជាប់រវល់ប្រជុំផងដែរ។

យោងតាមលិខិតធ្វើកិច្ចសន្យាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ជនដែលតែងបង្កសំឡេងរំខាងដល់អ្នកជិតខាងមានឈ្មោះ ម៉េង ម៉ានិត ហៅ ម៉េ មានអាយុ៣៤ឆ្នាំ រស់នៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ក្នុងលិខិតកិច្ចសន្យា ជននេះក៏បានផ្ដិតមេដៃដើម្បីទទួលស្គាល់កំហុសរបស់ខ្លួនពីការចាក់ធុងបាស់រំពងសំឡេងរំខានដល់មណ្ឌលសុខភាព និបឲងប្រជាពលរដ្ឋរស់នៅជិតខាងដែរ។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី នៅមិនទាន់បញ្ជាក់លំអិតនៅឡើយទេជុំវិញករណីនេះ ដោយលោកសុំពេលសួរនាំភាគីទាំងសងខាងសិន៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន