Connect with us

កីឡា

ស្មាត់ជំនាន់ក្រោយរបស់ ប្រេស៊ីល Darlan Souza កំពុងធ្វើ​ឲ្យ​ផ្ទុះការ​ចាប់​អារម្មណ៍​ខ្លាំង

បានផុស

នៅ

អ្នកលេងតួនាទីស្មាត់វ័យ ២៣ ឆ្នាំរបស់ក្រុមបាល់ទះជម្រើសជាតិ ប្រេស៊ីល កីឡាករ Darlan Souza បានបង្ហាញសមត្ថភាពលេចធ្លោ​ខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងព្រឹត្តិការណ៍បាល់ទះកម្រិតពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។

កីឡាករ Darlan Souza
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Darlan Souza បានជាប់ជម្រើសជាតិក្រុមធំរបស់ ប្រេស៊ីល តាំងពីឆ្នាំ ២០២២ មកម្ល៉េះ ដែលពេលនោះគេមានវ័យ ២០ ឆ្នាំគត់ ប៉ុន្តែរូបគេហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតអំឡុងការប្រកួតពាន FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។

Darlan Souza ត្រូវបាន​ចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីរូបគេបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យតាមរយៈការវាយផ្តាច់រកពិន្ទុឱ្យក្រុមនា ៤ ប្រកួតចុងក្រោយក្នុងសប្តាហ៍ទី ៣ ពោលគឺការប្រកួតដែល ប្រស៊ីល យកឈ្នះ អាហ្សង់ទីន ៣ សិតទល់នឹង ១, ជប៉ុន ៣ សិតទល់នឹង ០, តួកគី ៣ សិតទល់នឹង ១ និងការប្រកួតចុងក្រោយយកឈ្នះលើក្រុម អាល្លឺម៉ង់ ៣ សិតទល់ ១។ ក្រោយបញ្ចប់ការប្រកួតជុំដំបូងទាំង ៣ សប្តាហ៍នេះ Darlan Souza ឈរនៅលេខរៀងទី ២៤ ជាកីឡាករដែលរកពិន្ទុឱ្យក្រុមច្រើនជាងគេ ពោលគឺចំនួន ១០២ ពិន្ទុ។

កីឡាករ Darlan Souza

Darlan Souza រាប់បានជាធនធានជំនាន់ក្រោយដ៏សំខាន់ម្នាក់របស់ ប្រេស៊ីល ដែលក្រុមមហាអំណាចបាល់ទះមួយប្រចាំទ្វីប អាមេរិកខាងត្បូង និងពិភពលោក។ រូបគេមានសមត្ថភាពពិសេសត្រង់ហក់បានខ្ពស់ ការវាយផ្តាច់រកពិន្ទុក៏កម្រខូច ហើយបន្ថែមពីនេះទៀត​គឺ ការ​វាយសេវាធ្ងន់។

អ្នកលេងតួនាទីស្មាត់វ័យ ២៣ ឆ្នាំ កម្ពស់ ១.៩៣ ម៉ែត្ររូបនេះ បច្ចុប្បន្នកំពុងតែលេងនៅក្លិប Rana Verona នៃលីគបាល់ទះ អ៉ីតាលី ដែលជាលីគដ៏ធំមួយរបស់ពិភពលោក។ ដោយឡែកសមិទ្ធផលជាមួយក្រុមជម្រើសជាតិ ប្រេស៊ីល វិញ រូបគេធ្លាប់ជួយឱ្យក្រុមមួយនេះឈ្នះមេដាយសំរឹទ្ធពិភព​លោក​ World Championships ឆ្នាំ ២០២២, មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Pan American Games ឆ្នាំ ២០២៣ និងមេដាយប្រាក់ Pan American Cup ឆ្នាំ ២០២៣។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League បានបញ្ចប់ការប្រកួតជុំដំបូង​​ដោយ​ ប្រេស៊ីល បានកក់កៅអីឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយ ប៉ះ​ក្រុមបាល់ទះជម្រើសជាតិ ចិន នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥៕

កីឡាករ Darlan Souza

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម