ព័ត៌មានអន្ដរជាតិ
អាមេរិកស្នើពន្ធ ១៥% លើ EU ខណៈរំពឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មមុន ១ សីហា
មន្រ្តីការទូតរបស់សហភាពអឺរ៉ុប (EU) បានអះអាងថា សហរដ្ឋអាមេរិកបានស្នើការលើដាក់ពន្ធ ១៥ ភាគរយ លើគ្រប់ទំនិញនាំចូលពី EU ខណៈភាគីទាំង ២ រំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមុនថ្ងៃ ១ សីហា ដែលពន្ធខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ កំណត់ចូលជាធរមាន។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន BBC។

ការបង្ហាញពីសុទិដ្ឋិនិយមនេះ ធ្វើឡើងខណៈដែល EU ព្រួយបារម្ភពីពន្ធខ្ពស់ ៣០ ភាគរយ ដែល ត្រាំ ដាក់លើប្លុកនេះ។ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប បានបដិសេធការប៉ាន់ស្មានលើការចរចាចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបាននិយាយថា ក្រុមចរចារបស់ EU កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីបានដំណោះស្រាយសម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនរបស់អឺរ៉ុប។
ចំណែកឯអ្នកនាំពាក្យសេតវិមាន លោក Kush Desai បាននិយាយមុននេះថា ការចរចាណាមួយអំពីកិច្ចព្រមព្រៀង គួរតែចាត់ទុកថាជាការរំពឹងទុក លុះត្រាតែវាត្រូវបានបញ្ជាក់ដោយប្រធានាធិបតី។
លោក ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោកអាចដកពន្ធ ៣០ ភាគរយ ដែលកំណត់លើ EU បើសិនជា «ប្រសិនបើពួកគេយល់ព្រមបើកសហភាព [អឺរ៉ុប] សម្រាប់អាជីវកម្មអាមេរិក»។ ចំណែកឯរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានលើកឡើងថា ការចរចាជាមួយ EU កំពុងមានវឌ្ឍនភាពល្អ។
គួរគូសបញ្ជាក់ថា EU ដើមឡើយ រំពឹងពីអត្រាពន្ធត្រឹម ១០ ភាគរយ មុន ត្រាំ ផ្ញើលិខិតពន្ធដំឡើងដល់ ៣០ ភាគរយ។ ជាការឆ្លើយតប EU បានបង្ហាញជំហរចរចា ខណៈប្ដេជ្ញាចេញវិធានការវាយបក៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


