កីឡា
នៅក្លិបព្រះខ័នរាជស្វាយរៀង បរិច្ចាគ ២០ លានរៀល ដល់មូលនិធិជួយកងទ័ព និងជនភៀសសឹក
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានសូមចូលរួមបរិច្ចាគចវិកាចំនួន ២០,០០០,០០០៛ ក្នុងមូលនិធិ ស៊ីធីអិន ដើម្បីទ្រទ្រង់កងទ័ព និងជនភៀសសឹក។

ការរួមចំណែករបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានកើតមានឡើង ស្របពេលនៅតំបន់ព្រំដែនរវាង កម្ពុជា និង ថៃ បានកើតមានជម្លោះសង្គ្រាមឈានចូលដល់ថ្ងៃទី៥ ហើយដោយមានជនរងគ្រោះជាច្រើននាក់បានបាត់បង់ជីវិត និងប្រជាពលរដ្ឋរាប់ម៉ឺននាក់បានចាកចេញពីលំនៅដ្ឋានតាមបណ្តោយព្រំដែន ទៅកាន់ទីតាំងមានសុវត្ថិភាព។ ពួកគាត់ត្រូវការជំនួយឧបត្ថម្ភគ្រប់បែបយ៉ាងទាំងគ្រឿងឧបភោគ បរិភោគ និងកម្លាំងស្មារតី។
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅឃើញថា ប្រជាពលរដ្ឋខ្មែររួបរួមសាមគ្គីខ្លាំងមែនទែន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានបង្ហាញការគាំទ្រ ចូលរួមបរិច្ចាគធនធានផ្សេងៗ និងបញ្ចេញសំឡេងឲ្យពិភពលោកបានឃើញពីកម្ពុជាត្រូវការសន្តិភាព គឺ មិនត្រូវការសង្គ្រាម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


