ព័ត៌មានជាតិ
ពលរដ្ឋជាច្រើនក្នុងខេត្តបាត់ដំបង បន្តដឹកអំណោយចូលរួមដើម្បីជួយដល់កងទ័ពនៅសមរភូមិមុខ
ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលខេត្តបាត់ដំបង បានបង្កើតទីតាំងមួយនៅខាងមុខបរិវេណសាលាខេត្ត ដើម្បីទទួលអំណោយដែលប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគ ក្នុងន័យទ្រទ្រង់ដល់កងទ័ពនៅសមរភូមិមុខ ដែលកំពុងជាប់ដៃប្រយុទ្ធទប់ទល់ជាមួយចោរសៀមឈ្លានពាន នៅតាមបណ្ដោយព្រំដែន។

នៅទីតាំងសម្រាប់ទទួលអំណោយរបស់ប្រជាពលរដ្ឋ គេសង្កេតឃើញលោក ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជាអ្នករង់ចាំទទួលនៅទីនោះ ដោយមានមន្ត្រីរាជការកម្លាំងយោធា នគរបាល និងក្រុមកាយរិទ្ធចាំស្វាគមន៍រាក់ទាក់ និងទទួលពលរដ្ឋដែលដឹកអំណោយយកទៅប្រគល់នៅទីនោះ។
ក្នុងស្មារតីរួបរួមជាតិតែមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាយកអំណោយរបស់ខ្លួនដើម្បីទៅជួយដល់កងកម្លាំងជួរមុខ ដោយពលរដ្ឋខ្លះដឹកតាមម៉ូតូ ខ្លះទៀតតាមរយៈរថយន្ត ដែលអំណោយចូលរួមទាំងនោះគឺភាគច្រើនជាគ្រឿងឧបភោគបរិភោគ ពិសេសគឺរបស់ណាដែលអាចទុកបានយូរ ដើម្បីឱ្យកងទ័ពដែលឈរជើងតតាំងជាមួយសត្រូវឈ្លានពាននៅសមរភូមិមុខទុក្ខសម្រាប់បរិភោគបានយូរផងដែរ។

លោកអភិបាលរងខេត្ត ផេង សិទ្ធី បានបញ្ជាក់ថា ចាប់តាំងពីរដ្ឋបាលខេត្តរៀបចំទីតាំងទទួលអំណោយទាំងនោះមក គឺមានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានដឹកនាំអំណោយជាគ្រឿងឧបភោគបរិភោគ មកជាហូរហែ ដែលទាំងនេះសបញ្ជាក់ឱ្យឃើញថា ស្មារតីនៃប្រជាពលរដ្ឋដែលនៅសមរភូមិក្រោយ គឺមានការចូលរួមចំណែកក្នុងការការពារទឹកដី និងអធិបតេយ្យភាព ដោយមិនអនុញ្ញាតឱ្យចោលសៀមឈ្លានពានបានឡើយ បើទោះបីជាពួកគាត់មិនបានកាន់អាវុធចូលក្នុងសមរភូមិក៏ដោយ ក៏ពួកគាត់មានទឹកចិត្តហានក្លា ក្នុងការបញ្ជូនស្បៀងពីសមរភូមិក្រោយទៅឱ្យកងទ័ពដែលឈរជើងការពារទឹកដី៕
អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


