ព័ត៌មានជាតិ
កម្មវិធីអប់រំភាសាខ្មែរ សម្រាប់កុមារ នៅប្រទេសកូរ៉េបានសម្ពោធដាក់អោយសិក្សាជាលើកដំបូងហើយ នៅថ្ងៃទី៣ ខែមេសានេះ
ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត “កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ” ដែលស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសងណាំ បានសម្ពោធដាក់អោយសិក្សាជាលើកដំបូងហើយនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១នេះ ។

នេះបើតាមការចែករំលែកផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់ លោកឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារនេះ នឹងត្រូវរៀបចុះធ្វើឡើងតាមប្រព័ន្ធអនឡាញសិន ទំរាំអាចរៀបចំចូលរួមរៀនក្នុងផ្ទាល់នាពេលខាងមុខ អាចអាស្រ័យតាមស្ថានភាពនៃជំងឺកូវីដក្នុងប្រទេសកូរ៉េ។

បើតាមការបញ្ជាក់របស់លោកទូត ការសិក្សាតាមអនឡាញនេះ ដែលមានរយៈពេល២ម៉ោងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០.០០ រហូត ១២.០០ ព្រឹក បង្រៀនដោយនិស្សិតខ្មែរ២រូប គឺជាការចាប់ផ្ដើមក្នុងទ្រង់ទ្រាយតូចសិន។ សម្រាប់ដំណាក់កាលទី២បន្ទាប់ នឹងពង្រីកដល់ទីក្រុងប៊ូសាន ហើយបើមានការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរ ក៏ដូចជាអង្គការសង្គមស៊ីវិលកូរ៉េផ្សេងៗ ស្ថានទូតនឹងជម្រុញបង្កើតគម្រោងនេះ ឲ្យបានច្រើនទីតាំងបន្ថែមទៀត ដល់កន្លែងដែលមានសហគមន៍ខ្មែរមានគ្រួសារកូរ៉េរស់នៅ។
គម្រោងកម្មវិធីសិក្សានេះ ត្រូវបានអនុវត្តតាមកម្មវិធី Zoom ដោយមានការសម្របសម្រួលផ្ទាល់ពីសំណាក់ក្រុមការងារស្រ្តីស្ថានទូត និងនិស្សិតស្ម័គ្រចិត្តចំនួន ២រូបផងដែរ។ ក្នុងឱកាសសម្ភោធពិធីដាក់អោយដំណើរការគម្រោងដ៏មានសារៈសំខាន់នេះ សម្រាប់កូនកាត់ខ្មែរ-កូរ៉េ នូវភាសា វប្បធម៌ និងសីលធម៌ខ្មែរនេះ មានការចូលរួមជាអធិបតីពីសំណាក់លោកឯកអគ្គរាជទូតផ្ទាល់ និងលោក Lee Sang-Rak ប្រធានមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសុងណាំ មន្រ្តីស្ថានទូត ក្រុមការងារស្រ្តី សមាគមនិស្សិតខ្មែរនៅកូរ៉េ មាតាបិតា-អាណាព្យាបាលសិស្ស១៥នាក់ និង ក្រុមសារព័ត៌មាន សរុបចំនួន ជិត ៤០នាក់៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


