ព័ត៌មានអន្ដរជាតិ
ថៃអស់ល្បិចចោទ ហើយទទួលស្គាល់ថា កម្ពុជា ពិតជាកាន់កាប់ប្រាសាទតាក្របីមែន
នៅទីបំផុតប្រទេសថៃបានប្រកាសហើយថា កម្ពុជាពិតជាកាន់កាប់ប្រាសាទតាក្របីដោយជោគជ័យមែន ខណៈដែលកងទ័ពថៃសារភាពទៀតថា ខ្លួនបានបញ្ជូនកងកំលាំងពិសេសចូលប្រតិបត្តិការ និងប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកទម្ងន់ ២០០០ ផោន ដើម្បីកម្ទេចបន្ទាយទាហានកម្ពុជា ប៉ុន្តែដោយគុណវិបត្តិនៃដីខាងក្រោមប្រសាទតូចចង្អៀតទើបមិនអាចយកបាន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៥ ដែលចូលជាធរមាន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន thethaiger នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដោយដកស្រង់ពីអ្នកនាំពាក្យកងទ័ព ឧត្តមសេនីយ៍ទោ Winthai Suvaree បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទួលស្គាល់ថា កម្ពុជាពិតជាបានកាន់កាប់ប្រាសាទតាក្របីដូចការចុះផ្សាយពិតមែន។
ចំពោះមូលហេតុដែលថៃមិនអាចវាយយកបាន អ្នកនាំពាក្យកងទ័ពរូបនេះបានផ្តល់ហេតុផលថា ប្រាសាទតាក្របីជាតំបន់ទំនាប ហើយវាមិនមែនជាចំណុចយុទ្ធសាស្ត្រសំខាន់ទេ។ ការដាក់ពង្រាយកងទ័ពនៅក្នុងទីតាំងទាំងនេះ អាចគ្មានសុវត្ថិភាព និងបង្កហានិភ័យនៃការក្លាយជាគោលដៅអកម្ម។ គោលបំណងយោធាពិតប្រាកដគឺដើម្បីគ្រប់គ្រងតំបន់ខ្ពស់ជុំវិញ ជាពិសេសភ្នំ ៣៥០ ប៉ុន្តែប្រតិបត្តិការចុងក្រោយត្រូវបានរារាំងដោយឧបសគ្គពេលវេលា។ ក្នុងនោះមានទាហានរងរបួសធ្ងន់ដោយសារគ្រាប់មីន ដែលប៉ះពាល់ដល់ការឈានទៅមុខចុងក្រោយ។
ជាងនេះទៀត ឧត្តមសេនីយ៍ Winthai បានព្រលយមកថា បើទោះបីជាមិនអាចគ្រប់គ្រងប្រសាទបានទាំងស្រុងមែនពិត តែទាហានថៃនៅតែចិញ្ចឹមចិត្តថា នឹងវាយដណ្ដើមយកប្រសាទតាក្របីមកវិញឲ្យបាន។ ជាពិសេសកងទ័ពថៃនៅតែតាំងទីលំនៅក្បែរតំបន់ក្បែរប្រាសាទ ដើម្បីងាយស្រួលក្នុងការវាយប្រហារលើអាវុធ BM-21 របស់កម្ពុជា ទោះបីជាគ្មានទាហានថៃនៅក្នុងប្រាសាទក៏ដោយ។ លើសពីនេះទៀត ពួកគេនៅបោះសម្ដីព្រហើនមកបន្ថែមថា «រង់ចាំមើលការប្រជុំ គូសបន្ទាត់ព្រំដែនជាផ្លូវការសិន»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ នៅតែប្រកែកឥតខ្មាស់ថា យន្តហោះចម្បាំងខ្លួនមិនបានទម្លាក់គ្រាប់បែក MK-84 លើផ្ទះពលរដ្ឋកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


