ព័ត៌មានជាតិ
រកឃើញភស្ភុតាងបន្ថែមដែលថាគ្រាប់បែក MK-84 គឺជារបស់ថៃ
អ្នកជំនាញគ្រាប់បែកទម្លាក់ពីលើយន្តហោះ និងជាអតីតកងទ័ពម៉ារីនអាមេរិកលោក Len Austin បានបញ្ជាក់ពីអត្តសញ្ញាណនៃគ្រាប់បែក MK-84 ដែលរកឃើញនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ថាជាគ្រាប់បែកផលិតក្នុងឆ្នាំ១៩៩៦ ដែលមិនមែនជាសំណល់សង្គ្រាមក្នុងឆ្នាំ១៩៧០-១៩៧៣នោះទេ។

ការបញ្ជាក់នេះគឺជាភស្ភុតាងថ្មីមួយទៀតតបទៅនឹងការបដិសេធរបស់ថៃលើការប្រើប្រាស់គ្រាប់បែកប្រភេទនេះក្នុងជម្លោះប្រដាប់អាវុធជាមួយកម្ពុជាកាលពីកន្លងទៅ។
នៅថ្ងៃទី៤ ខែសីហា នេះក្រុមអ្នកជំនាញស៊ីម៉ាក់ និងអង្គការGolden West និងអង្គការNPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកនេះលំអិតទៅលើលេខ Lot ដែលមាន No IMI 96G015-11 បង្ហាញថាជាគ្រាប់ដែលបានផលិតក្នុងឆ្នាំ១៩៩៦។

ប្រធានអង្គការGolden West ប្រចាំកម្ពុជានិងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះលោក Len Austin បានសន្និដ្ឋានថាគ្រាប់បែកនេះអាចសៀមទិញពីក្រុមហ៊ុនIMI (Israel Military Industries)របស់អ៊ីស្រាអ៊ែលបានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូលMKនេះ។
បន្ថែមលើនេះអគ្គនាយកស៊ីម៉ាកកម្ពុជាលោក ហេង រតនា បានសរសេរបញ្ជាក់បន្ថែមថា៖ «គ្រាប់បែកMK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ»។
គួររម្លឹកផងដែរថាក្រោយពីបានសម្រេចបទឈប់បាញ់ អាជ្ញាធរស៊ីម៉ាក់កម្ពុជាបានរកឃើញរណ្ដៅគ្រាប់បែក និងគ្រាប់មិនទាន់ផ្ទុះជាច្រើនក្នុងតំបន់ដែលមានជម្លោះយោធាក្នុងនោះគ្រាប់បែក MK-84 ដែលមានទម្ងន់ជិត១តោន និងមានប្រវែង៣,៥ម៉ែត្រ ដែលជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK ដែលទម្លាក់ដោយយន្តហោះចម្បាំងរបស់ថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


