ព័ត៌មានអន្ដរជាតិ
អង់គ្លេស៖ ផែនការដណ្ដើមយកហ្គាហ្សាទាំងមូលរបស់ ណេតាន់យ៉ាហ៊ូ មិនអាចបញ្ចប់ជម្លោះទេ មានតែការបង្ហូរឈាមខ្លាំងជាងមុន
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានរិះគន់យ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបង្កើនការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដោយហៅទង្វើនេះថា «ខុស» និងទាមទារឲ្យរដ្ឋាភិបាលរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពិចារណាឡើងវិញជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសុក្រទី៨ខែសីហាឆ្នាំ២០២៥នេះ លោក Starmer បានព្រមានថា គម្រោងវាយដណ្ដើមយកហ្គាហ្សាទាំងមូល នឹងធ្វើឲ្យជម្លោះកាន់តែអូសបន្លាយ បង្កការឈឺចាប់កាន់តែអាក្រក់ដល់ស៊ីវិល និងរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងដែលកំពុងស្ថិតក្រោមកណ្ដាប់ដៃក្រុមហាម៉ាស។
លោក Starmer បានរៀបរាប់ថា «សកម្មភាពនេះ នឹងមិនជួយបញ្ចប់ជម្លោះនេះ ឬជួយធានាឲ្យមានការដោះលែងចំណាប់ខ្មាំងនោះឡើយ។ វានឹងនាំមកនូវការបង្ហូរឈាមកាន់តែច្រើន។ អ្វីដែលយើងត្រូវការ គឺបទឈប់បាញ់ ការកើនឡើងនៃជំនួយមនុស្សធម៌ ការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយក្រុមហាម៉ាស និងដំណោះស្រាយចរចា»។
សូមជម្រាបថា នៅថ្ងៃសុក្រនេះ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការដណ្តើមកាន់កាប់តំបន់ហ្គាហ្សាទាំងមូល។ ការគ្រប់គ្រងហ្គាហ្សាទាំងស្រុង នឹងផ្ទុយពីការសម្រេចចិត្តឆ្នាំ២០០៥របស់អ៊ីស្រាអែល ដែលខ្លួនបានដកពលរដ្ឋនិងទាហានចេញពីទឹកដីនេះ ប៉ុន្តែរក្សាការគ្រប់គ្រងលើព្រំដែន ដែនអាកាស និងឧបករណ៍ប្រើប្រាស់។
យោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សា គិតចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក សង្គ្រាមហ្គាហ្សា បានផ្តាច់ជីវិតមនុស្សចំនួន៦១ ១៥៨នាក់ និងរបួស១៥១ ៤៤២នាក់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


