ព័ត៌មានអន្ដរជាតិ
Netanyahu ចង់គ្រប់គ្រងតំបន់ហ្គាហ្សា ទាំងមូល
ក្នុងបទសម្ភាសជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់គ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូល។

ឆ្លើយសំណួរពិធីករ Bill Hemmer ថាតើអ៊ីស្រាអែល ពិតជាចង់កាន់កាប់តំបន់ឆ្នេរសមុទ្រទាំងមូលមែនទេលោកនិយាយថា «ក្រោយកម្ចាត់ក្រុមហាម៉ាសរួច យើងចង់ដាក់យោធាទៅគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង យើងមិនចង់គ្រប់គ្រងត្រឹមស្ថាប័នសន្តិសុខឡើយ»។
ការគ្រប់គ្រងហ្គាហ្សាទាំងស្រុង នឹងផ្ទុយពីការសម្រេចចិត្តឆ្នាំ២០០៥របស់អ៊ីស្រាអែល ដែលខ្លួនបានដកពលរដ្ឋនិងទាហានចេញពីទឹកដីនេះ ប៉ុន្តែរក្សាការគ្រប់គ្រងលើព្រំដែន ដែនអាកាស និងឧបករណ៍ប្រើប្រាស់។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្សស្តាំនិយម បានស្តីបន្ទោសការសម្រេចចិត្តនេះ ថាជាការបើកដៃឲ្យក្រុមហាម៉ាស ក្តោបក្តាប់អំណាចនៅទីនោះក្នុងការបោះឆ្នោតឆ្នាំ២០០៦។
ដ្បិតមានសម្ពាធអន្តរជាតិនិងផ្ទៃក្នុងក៏ដោយ លោក Netanyahu នៅតែបន្តយុទ្ធនាការប្រយុទ្ធនៅហ្គាហ្សា ខណៈក្រុមហាម៉ាសទាមទារឲ្យពន្លត់ភ្លើងសង្គ្រាម ជាថ្នូរនឹងកិច្ចព្រមព្រៀងចំណាប់ខ្មាំង។
យោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សា គិតចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក សង្គ្រាមហ្គាហ្សា បានផ្តាច់ជីវិតមនុស្សចំនួន៦១ ១៥៨នាក់ និងរបួស១៥១ ៤៤២នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌូណេស៊ី រៀបចំកោះមួយកន្លែង ដើម្បីព្យាបាលអ្នករបួស ២ ០០០នាក់មកពីហ្គាហ្សា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


