Connect with us

ព័ត៌មានជាតិ

​ក្រសួងការងារ ជួប​ជា​មួយ​ប្រធាន​​សហព័ន្ធ​ស​ហជីពចំនួន ១៣៦ ជំរុញ​​ឱកា​សការ​ងារជូន​ព​លក​រខ្មែរ​​ត្រឡប់ពីប្រទសថៃ

បានផុស

នៅ

លោក ទុយ ស៊ីផាន់ រដ្ឋលេ​ខា​ធិ​ការ​ក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ រួម​ជាមួយ​ថ្នាក់ដឹកនាំក្រសួង បាន​ជួប​សំ​ណេះ​​សំ​ណា​​ល​ជា​មួយ​ក្រុមប្រធាន​​សហព័ន្ធ​ស​ហជីព​​ចំនួន ១៣៦ នាថ្ងៃទី៨ ខែសីហានេះ នៅ​ទី​ស្តី​​ការក្រសួង ដើម្បី​​បង្កើន​ភាព​ជាដៃគូរ​វាង​​ក្រសួង និង​ថ្នាក់​ដឹក​នាំសហព័ន្ធសហជីព ពិសេសជំរុញ​ឱ្យសហជីព​ចូលរួមផ្សព្វ​ផ្សាយ​ឱកា​ស​ការ​ងារ​ជូន​​ពល​ករខ្មែរ​​ដែល​ត្រឡប់​មកពី​ប្រទេ​ស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសំណេះសំណាលប្រចាំខែនេះ ជាវេទិកាស​ម្រាប់​បន្តពង្រឹងកិច្ច​សហ​ការយ៉ាង​ជិតស្និទ្ធ ក្នុង​ភាព​​ជាដៃគូរ​វាង​​ក្រ​សួង និង​ថ្នាក់ដឹក​នាំសហជីព ផ្លាស់ប្តូរយោបល់​ ពិភាក្សាគ្នាលើសភាព​ការ​ណ៍​ថ្មីៗ បញ្ហា​ប្រឈម​ សំដៅដល់កា​រចូល​រួម​សម្រប​សម្រួល និង​ដោះ​ស្រាយ​ឱ្យបាន​ទាន់​ពេល​វេលា​ស្របតាមច្បាប់ស្តីពីការងារ ដើម្បី​ធានា​បាន​នូវសុខ​ដុម​នីយកម្ម​ក្នុង​ទំនាក់​ទំនង​វិជ្ជា​ជីវៈ​។

ឆ្លៀត​ក្នុងឱកាស​នេះផង​ដែរ ​រដ្ឋ​លេខា​ធិកា​រក្រសួង ក៏បាន​ថ្លែង​អំណរ​គុណ និង​កោតស​សើរ​ចំពោះ​​សហ​ព័ន្ធសហជី​ព​​ទាំង​អស់​ដែល​​បាន​បង្ហា​ញនូវ​ស្មារ​​តី​គាំទ្រ​យ៉ាង​​ពេញ​​ទំហឹង​​លើ​ចំណាត់​ការរបស់​រាជ​រដ្ឋា​ភិ​បា​ល ក្នុងការ​ដោះស្រា​យ​បញ្ហា​ជម្លោះ​ព្រំ​ដែន​កម្ពុជា និង​ថៃ។ លោកបាន​ជំរុញ​ឱ្យស​ហជីព​ចូល​រួម​ឱ្យស​កម្ម​ថែម​ទៀត ដើម្បី​ផ្សព្វ​ផ្សាយ​ឱកាសកា​រងារជូនពលករខ្មែរ​ដែល​ទើបបានត្រ​ឡប់​មកពីប្រ​ទេស​ថៃ និង​ជួយ​សម្រប​សម្រួល​ពួក​គាត់ឱ្យ​ចូលធ្វើ​ការ​ងារ​ក្នុងរោ​ងច​ក្រ​ សហ​គ្រាស​ ឱ្យបានទាន់ពេលវេលា។

ជាមួយ​គ្នានេះ​ដែរ ឯកឧត្តមរដ្ឋលេខាធិការ បាន​ណែ​នាំ​ឱ្យបង​ប្អូនសហព័ន្ធ​សហជីព​បង្កើននូវសា​មគ្គី​ភាព ពិភាក្សាគ្នា ផ្ដល់​ព័ត៌​មាន​ឱ្យគ្នា​ទៅវិញ​ទៅ​មក ដើម្បីរួមគ្នា​បង្ការ​បញ្ហា​ប្រឈម​ដែល​នឹង​អាច​កើត​ឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម