ព័ត៌មានជាតិ
គណៈសង្ឃនាយកកម្ពុជា សុំបិណ្ឌបាត្រភាគីថៃដោះលែងទាហានខ្មែរទាំង១៨រូប និងគោរពបទឈប់បាញ់
ដោយមើលឃើញអំពីសារៈសំខាន់នៃសន្តិភាព គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សុំបិណ្ឌបត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង ១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់។

ការសុំបិណ្ឌបាត្រពីគណៈសង្ឃកម្ពុជា ដោយសារទាហានខ្មែរទាំង ១៨រូប ដែលត្រូវបានយោធាថៃចាប់ខ្លួនក្រោយបទឈប់បាញ់ មិនទាន់ត្រូវបានដោះលែងមកវិញនៅឡើយទេ ដែលមានរយៈពេល ១៣ថ្ងៃមកហើយ។ លើសនេះ ភាគីថៃ បន្តគឃ្លើនបំពានបទឈប់បាញ់ម្តងហើយម្តងទៀត តាមរយៈចល័តគ្រឿងចក្រចូលតំបន់ជម្លោះ ជីកលេណដ្ឋានថ្មី និងដើរល្បាតព្រំដែនជាដើម។ សកម្មភាពទាំងនេះ ត្រូវបានហាមឃាត់នៅក្នុងកិច្ចព្រមព្រៀងទ្វេភាគីស្តីពីបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ក្នុងសេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយក គណៈមហានិកាយកម្ពុជា ស្តីពីដំណើរធម្មយាត្រាដើម្បីសន្តិភាព ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥ បានលើកឡើងថា ការសុំបិណ្ឌបាត្រនេះ គឺក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា ហើយក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ និងសាកលលោក ទាំងមូលផងដែរ។

ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ សូមប្រកាសជាសាធារណៈថា ព្រះរាជាណាចក្រកម្ពុជា ពិតជាត្រូវការ សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់នៃការអភិវឌ្ឍន៍។
សេចក្តីថ្លែងការរបស់គណៈសង្ឃនាយក សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេសដ៍ឆ្នើមមានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល និងជម្រុញលើកទឹកចិត្តដល់កងទ័ពយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាន១០០%។

សេចក្តីថ្លែងការណ៍ដដែល សម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ ដោយសន្តិវិធី។ សូមកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឲ្យបានគង់វង្សនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា។

គួរជម្រាបថា កាលពីរសៀលថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២៥ ព្រះសង្ឃខ្មែរចំនួន ២,៥៦៩ អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំដំណើរធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ដើម្បីទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


