Connect with us

ជីវិតកម្សាន្ដ

ក្រោយជួបរឿងឱ្យខកចិត្ត ហេង វិសាល ចេញមុខបញ្ជាក់ឆន្ទៈក្នុងស្មារតីជួយជាតិមាតុភូមិ និងអរគុណអ្នកឈឺឆ្អាល

បានផុស

នៅ

ដ្បិតជួបរឿងមិននឹកស្មាននាំឱ្យខកចិត្តតិចតួចក៏ពិតមែន ហេង វិសាល ចេញមុខបញ្ជាក់ឆន្ទៈខ្លួនក្នុងស្មារតីជួយជាតិ ក៏ដូចជាថ្លែងអំណរគុណដល់អ្នកឈឺឆ្អាល និងលើកទឹកចិត្តខ្លួនក្នុងគ្រាដែលបាក់ទឹកចិត្តខ្លាំងបំផុត ពេលដែលរងការចោទប្រកាន់មិនសមហេតុផល ទាក់ទងនឹងជំនួយ។

លោកថា “ជាដំបូងខ្ញុំនិងគ្រួសារ សូមអរគុណបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ ដែលបានចេញមកការពារ និងលើកទឹកចិត្តដល់ពួកខ្ញុំ ខ្ញុំពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ”។ លោកសារភាពថា ពេលដែលលោកនិងភរិយារងការចោទប្រកាន់ នៅយប់នោះ អារម្មណ៍របស់លោកពិតជាហត់ និងខកចិត្តខ្លាំង ជាពិសេសគឺនៅពេលដែលឃើញទឹកភ្នែករបស់ភរិយារបស់លោកស្រក់ចុះ ដោយមិននឹកស្មានថា សកម្មភាពមនុស្សធម៌របស់ខ្លួន ប្រែជាកំហុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា “ទោះបីជាខ្ញុំរៀនធម៌មែន ប៉ុន្តែចិត្តខ្ញុំនៅជាមនុស្សសុទ្ធសាធ ខាងក្នុងខ្ញុំឈឺចាប់ខ្លាំង ហើយបាក់ទឹកចិត្តខ្លាំង”។ តែទោះបីជាបែបនេះ លោកអះអាងថា មកដល់ឥឡូវ លោកលែងអីហើយ ឯកាលដែលលោកចេញមកបញ្ជាក់នេះ គឺដើម្បីប្រាប់សាធារណជនដែលឈឺឆ្អាលនឹងលោកថា ទោះហត់ និងខ្លាចនូវសម្ពាធក៏ពិតមែន តែបើប្រទេសជាតិមានបញ្ហា លោកនិងក្រុមគ្រួសារគឺនៅតែចេញមកជួយតាមដែលអាចជួយបាន។

គួរជម្រាបថា មួយរយៈពេលនេះ ហាក់មានការវែកញែកពីសំណាក់អ្នកមួយចំនួន រឿងជួយទៅកាន់ពលរដ្ឋភៀសសឹកកម្ពុជា។ ខណៈរឿងរ៉ាវនៃការវែកញែកខាងលើនេះ ក៏ស្រាប់តែរាលដាលដល់លោក ហេង វិសាល និងអ្នកនាង ជា ស្រីនា គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បីឈ្មោះ ដែលតែងចូលរួមសឹងគ្រប់សកម្មភាពមនុស្សធម៌ និងព្រឹត្តិការណ៍រួមចំណែកនឹងសង្គមជាតិ ថា មិនបានជួយអ្វី ឬកិបកេងជំនួយជាដើម ដែលផ្ទុយនឹងការពិតទាំងស្រុង។ ដ្បិតជាក់ស្តែង លោក ហេង វិសាល មិនត្រឹមតែរួមចំណែកប៉ុណ្ណោះទេ គឺចូលរួមទាំងគ្រួសារទៀតផង។

ការលាបពណ៌មិនសមទំនងគ្រប់រូបភាពនេះ ត្រូវបានអ្នកសាធារណជន ក៏ដូចជាអ្នកស្គាល់លោក ចេញមុខឈឺឆ្អាល ក៏ដូចជាបើកបង្ហាញនូវការពិតគ្រប់យ៉ាងផងដែរ។ ដោយបែបនេះ លោក ហេង វិសាល បានចេញសារថ្លែងអំណរគុណ និងបញ្ជាក់ឆន្ទៈរបស់ខ្លួនថា “នេះគឺជាប្រទេសខ្ញុំ ទឹកដីកំណើតខ្ញុំ បងប្អូនខ្មែររបស់ខ្ញុំ ដូច្នេះសូមបងប្អូនទុកចិត្ត អាចឈប់បារម្ភ ហើយបន្តផ្តោតនិងសាមគ្គីគ្នាជាធ្លុងមួយ ពួកយើងតែមួយ ពួកយើងនឹងឈ្នះ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម