ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានឲ្យខេត្តចំនួន៣៨ ត្រូវប្រយ័ត្នការវាយប្រហារដោយព្យុះ Podul រីឯបាងកក ក៏រងហានិភ័យ
ប្រទេសថៃ បានព្រមានឲ្យខេត្តចំនួន៣៨ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុង Podul ដែលនឹងបណ្តាលឲ្យមានជំនន់រហ័សព្រមទាំងបំណាក់ដីភក់ ខណៈឥទ្ធិពលនៃព្យុះនេះក៏បង្កជាហានិភ័យដល់ទីក្រុងបាងកកផងដែរ នៅថ្ងៃព្រហស្បតិ៍។

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ក្នុងចំណោមខេត្តទាំង៣៨នោះ មានខេត្តចំនួន៤ដែលនឹងរងការវាយប្រហារខ្លាំងជាងគេគឺ Chanthaburi, Trat, Ranong និង Phang Nga។
ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត បូករួមជាមួយខ្យល់កន្ត្រាក់ ជំនន់រហ័សនិងបំណាក់ដី ខណៈព្យុះទីហ្វុង Podul នឹងជះឥទ្ធិពល៦០% លើរាជធានីនៃប្រទេសថៃផងដែរ។
ចំណែកនៅតាមតំបន់សមុទ្រវិញ នាយកដ្ឋានឧតុនិយមព្យាករណ៍ថា រលកសមុទ្រអាចមានកម្ពស់រហូតដល់ទៅ២ម៉ែត្រឯណោះ ដូច្នេះហើយអ្នកនេសាទ ត្រូវព្រមានកុំចេញទូកឲ្យសោះបើអាកាសធាតុមិនស្រួល។
សូមជម្រាបថា ព្យុះ Podul នេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដែរ ដែលវានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទី១១ក្នុងឆ្នាំ២០២៥មួយនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
តាមការប្រកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ការដែលព្យុះនេះនៅតែបន្តជះឥទ្ធិពលមកលើកម្ពុជា ក៏ដោយសារវានៅតែបន្តមានឥទ្ធិពលលើសមុទ្រអាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


