ព័ត៌មានជាតិ
ប្រពន្ធវីរកងទ័ពជួរមុខ មានជំងឺប្រចាំកាយ ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យខេត្តក្រចេះ
អ្នកជំងឺម្នាក់ ត្រូវជាប្រពន្ធរបស់វីរកងទ័ពជួរមុខ ដែលមានជំងឺប្រចាំកាយ បានទទួលការពិនិត្យព្យាបាលជំងឺពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ នេះតាមការឱ្យដឹងពីលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ។
អ្នកជំងឺមានឈ្មោះ ជី តែង អាយុ ៤១ ឆ្នាំ បច្ចុប្បន្នមានទីលំនៅ នៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ មានកូនក្នុងបន្ទុក់ចំនួន ២ នាក់។


លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន លោកបានចាត់ចែងក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះទៅយកអ្នកជំងឺ ហើយក្រុមគ្រូពេទ្យបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ នាថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកជំងឺមានជំងឺក្រិនថ្លើម។
បន្ទាប់ពីទទួលបានការពិនិត្យព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យបង្អែកខេត្តអស់រយៈពេល ៦ ថ្ងៃ ពោលគឺនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយស្ថានភាពជំងឺមានភាពប្រសើរឡើង ក្រុមគ្រូពេទ្យក៏បានបញ្ជូនឱ្យត្រឡប់ទៅផ្ទះវិញ តាមរយៈរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន។
លោក វ៉ា ថន អភិបាលខេត្តក្រចេះបានមានប្រសាសន៍លើកឡើងថា «ទុក្ខលំបាករបស់បងប្អូនវីរៈកងទ័ព យើងត្រូវតែដោះស្រាយ។ សូមអរគុណចំពោះការផ្តល់ព័ត៌មានមកខ្ញុំ ហើយខ្ញុំសូមជម្រាបជូនថា ក្រុមគ្រូពេទ្យរបស់យើង បានទៅទទួលនិងនាំអ្នកជំងឺដែលត្រូវជាភរិយារបស់បងកងទ័ពជួរមុខ តាំងពីថ្ងៃទី០៦ ខែសីហា ដើម្បីសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ច្រើនថ្ងៃបន្ទាប់ ដោយអ្នកជំងឺបានធូរស្រាលច្រើន ក្រុមការងារបានជូនគាត់ត្រលប់ទៅគេហដ្ឋានវិញ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន»៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


