Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញទុរេនវៀតណាម​​​ ស្ទុះងើបឡើងវិញ ក្រោយ​ធ្លាក់ចុះខ្លាំងជុំវិញកង្វល់ថ្នាំគីមី

បានផុស

នៅ

ការនាំចេញទុរេន​របស់វៀតណាម​​បាន​ស្ទុះងើបឡើងវិញ ក្រោយ​ធ្លាក់ចុះខ្លាំងនៅប៉ុន្មានខែជាប់ៗគ្នាកាលដើមឆ្នាំ ២០២៥ នេះ បន្ទាប់ពីចិន​រឹតត្បឹតការត្រួតពិនិត្យទុរេននាំចូលពីថៃ និងវៀតណាម ជុំវិញកង្វល់ប្រើប្រាស់ថ្នាំគីមី។

តាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្មីៗ វៀតណាមបាននាំចេញទុរេនស្រស់ចំនួន ៧ ៧៤៥ ជើង សរុបជាង ២០៧ ០០០ តោន នៅចន្លោះពីខែឧសភា ដល់ខែកក្កដា ដែលនេះច្រើនជាង​បរិមាណរយៈពេល​ ៤ ខែដើមឆ្នាំ ដល់ទៅ ១០ ដង។

ក្រសួងកសិកម្ម និងបរិស្ថានបាន​ឱ្យដឹង​ថា ការនាំចេញទុរេន​បង្កកក៏ហក់ឡើងក្នុងកំឡុងរយៈពេលដូចគ្នានេះផងដែរ ​ដោយ​មាន​ប្រមាណ ៥៦០ ជើង សរុបជិត ១៦ ០០០ តោន ពោលគឺកើនឡើង ៦៤,៣ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជំរុញការនាំចេញបន្ថែមទៀត ប្រធាននាយកដ្ឋានផលិតកម្ម និងការពារដំណាំ លោក Huynh Tan Dat ​បាន​និយាយថា វៀតណាមគ្រោងនឹងបង្កើតផែនទីកំណត់ចម្ការទុរេនដែល​ប្រើប្រាស់ថ្នាំគីមី Cadmium។ ​នេះគឺ​ជា​វិធានការ​សំខាន់​មួយ​ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ បំពេញ​តម្រូវការ​ទីផ្សារ​នាំចូល និង​រក្សា​និរន្តរភាព​កំណើន​នាំចេញ។

ការនាំចេញទុរេនរបស់វៀតណាមទៅចិន ក៏​បានបង្ហាញពីសញ្ញា​ងើបឡើង​ផងដែរ ខណៈអ្នក​នាំចេញ​បាន​ធ្វើឱ្យប្រសើរឡើង​នូវការអនុវត្តស្តង់ដារគុណភាព​តាមតម្រូវការរបស់អាជ្ញាធរចិន​។ ​ក្រោយ​ពីធ្លាក់ចុះជាច្រើនខែ ការនាំចេញទៅចិន​បាន​កើនឡើងវិញ ៧០ ភាគរយ នៅខែមិថុនា ធៀប​នឹង​ខែឧសភា ដល់ ៣៦០ លាន​ដុល្លារ។ នេះបើតាមគយវៀតណាម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម