សេដ្ឋកិច្ច
ក្រុមហ៊ុនបុត្រសម្ព័ន្ធអេមរុរ៉ាយស៍ ចុះកិច្ចសន្យាកសិកម្មជាមួយសហគមន៍ ៦ លើស្រូវសរីរាង្គ និងសែនក្រអូបជាង ៥ តោន នៅខេត្តមណ្ឌលគិរី
ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មផលិតកម្ម ជាមួយសហគមន៏កសិកម្ម ចំនួន ៦ និងក្រុមផលិតរបស់គម្រោងអេមស៍ចំនួន ១៨ ក្រុម លើស្រូវសរីរាង្គ និងស្រូវសែនក្រអូប (SKO) ក្នុងបរិមាណជាង ៥ តោន (៥.០៧៦ តោន) នៅខេត្តមណ្ឌលគិរី។

នៅក្នុងកិច្ចសន្យានោះ មានកិច្ចសន្យាផលិតស្រូវសរីរាង្គប្រភេទប្រកាន់រដូវសរុបចំនួន ៤ ០៧៦ តោន លើផ្ទៃដីផលិតសរុបចំនួន ៤ ១៩៧ ហិកតា សមាជិក សរុបចំនួន ១ ៣៦៤ គ្រួសារ និងប្រភេទពូជស្រូវសែនក្រអូបសរុបចំនួន ១ ០០០ តោន លើផ្ទៃដីផលិត សរុបចំនួន ៣៩៦,៨៥ ហ.ត ស្មើនឹង ៥៧២ គ្រួសារ ដែលសរុបស្មើនឹង ៥ ០៧៦ តោន និងមានកសិករ ចូលរួមផលិត ២ ១១៦ គ្រួសារ និងមានជនជាតិភាគតិច ប្រមាណ ៧០% នៃអ្នកផលិតសរុប។
ពិធីចុះកិច្ចសន្យានេះ គឺជាឆ្នាំទី៣ នៃដំណើរការអនុវត្តគម្រោង “ធ្វើឱ្យប្រសើរឡើងវិញនូវ កសិកម្មសរីរាង្គសម្រាប់កសិករខ្នាតតូចនៅភាគខាងជើងប្រទេសកម្ពុជា” ដែលបាននឹងកំពុងអនុវត្តរួមគ្នា រវាង CACC និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ គម្រោងនេះ ទទួលបានថវិកាគាំទ្រពីកម្មវិធី កសិកម្ម និងសន្តិសុខស្បៀងសកល (GAFSP) នៃធនាគារពិភពលោក និងគម្រោង Rice Tech ដែល ទទួលបានការគាំទ្រពីរដ្ឋាភិបាលហូឡង់ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករ នៅភាគខាងជើងប្រទេសកម្ពុជា ជាពិសេសខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី។

ក្នុងនោះ ដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង ការផ្សារភ្ជាប់កិច្ចសន្យាផលិតកម្មកសិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ផលិតផលស្រូវសរីរាង្គកសិករទៅកាន់ទីផ្សារតាមរយៈគម្រោង ដោយCACC ជាអ្នកប្រមូលទិញ និងក្រុមហ៊ុនអេមរុរ៉ាយស៍ ជាអ្នកនាំចេញផលិតផលសរីរាង្គទាំងនោះទៅកាន់ទីផ្សារអន្តរជាតិ។

លើសពីនេះ CACC ក្រោមកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដែលមន្ទីរបាននឹងកំពុង អនុវត្ត “គម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច” ហៅកាត់ថា អេមស៍ (AIMS) ក៏បានលើកទឹកចិត្ត ផងដែរសម្រាប់ក្រុមផលិតទាំងអស់ទូទាំងខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរី ដែលចង់ផ្សារភ្ជាប់កិច្ចសន្យា ទិញ-លក់ជាមួយក្រុមហ៊ុន ជាពិសេសប្រភេទពូជស្រូវប្រណីតមានដូចជា ពូជស្រូវសែនក្រអូប និងពូជស្រូវ ផ្ការំដួលជាដើម៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


