កីឡា
ធ្វើបានយ៉ាងល្អ Faris Hammouti បង្ហាញខ្លួនដំបូងឲ្យ ព្រះខ័នរាជស្វាយរៀង
ខ្សែការពារចំណូលថ្មី Faris Hammouti របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អសម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យក្លិបក្នុងពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥។

កីឡាករ Faris Hammouti ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង នាំចូលក្នុងនាមជាកីឡាករលេងពានរង្វាន់អន្តរជាតិ ដោយរូបគេជាកីឡាករបរទេសទី៧ ខណៈពានរង្វាន់ក្នុងស្រុកអនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសតែ ៦ នាក់ប៉ុណ្ណោះ។
សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិផ្លូវការជាលើកដំបូង ព្រះខ័នរាជស្វាយរៀង បានដាក់ខ្សែការពាររូបនេះឲ្យពេញម៉ោងតែម្តង។ វត្តមានរបស់កីឡាករហូឡង់-ម៉ារ៉ុករូបនេះផ្តល់ឱកាសឲ្យខ្សែការពារ សឿយ វិសាល និង សុផល ឌីម៉ង់ បានសម្រាក។ រូបគេបានក្លាយជាចំណែកដ៏សំខាន់នៅតំបន់ការពារតាមរយៈបច្ចេកទេសច្បាស់ៗ និងមានទំនុកចិត្ត ហើយអាចរួមចំណែកជួយដល់បម្រើកណ្តាលថែមទៀត។ មិនថាបាល់លើ ឬក្រោមទេគឺរូបគេធ្វើបានយ៉ាងល្អ។

កីឡាករ Faris Hammouti អាយុ ២៨ ឆ្នាំ កម្ពស់ ១.៨៦ម៉ែត្រ កើតនៅប្រទេសហូឡង់ ប៉ុន្តែកាលពីយុវជន រូបគេលេងឲ្យជម្រើសជាតិម៉ារ៉ុក។ កីឡាករធ្លាប់លេងឲ្យក្លិប Jong Almere City ពីឆ្នាំ ២០១៧-១៨ និងក្លិប Almere City ពីឆ្នាំ ២០១៨-២២ នៅប្រទេសហូឡង់។ បន្ទាប់មក រូបគេចូលរួមជាមួយក្លិប Den Bosch និង Emmen នៃលីគលំដាប់ទី២ប្រទេសហូឡង់ពីឆ្នាំ ២០២២-២៤ មុនពេលចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង នៅឆ្នាំ ២០២៥។
កីឡាករ Faris Hammouti ធ្លាប់លេងឲ្យជម្រើសជាតិម៉ារ៉ុកអាយុ ២០ឆ្នាំ កាលពីឆ្នាំ ២០១៧។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Shan United ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥។ ការប្រកួតទី២ ពួកគេនឹងធ្វើដំណើរទៅប្រទេសវៀតណាម ប៉ះ ក្រុម Nam Dinh នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។ ការប្រកួតទី៣ ព្រះខ័នរាជស្វាយរៀង ទទួលក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Tazim នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥។ ការប្រកួតទី៤ ទទួលក្រុមខ្លាំងរបស់ថៃ Bangkok United នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ និងចុងក្រោយធ្វើដំណើរទៅប្រទេសសិង្ហបុរី ប៉ះក្រុម Lion City Sailors នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


