Connect with us

សេដ្ឋកិច្ច

សហគ្រិនឆ្នើមម្នាក់ គ្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារផ្ទះបាយ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល

បានផុស

នៅ

លោក ឈុន វីរៈ​ ជាម្ចាស់សហគ្រាសផលិតដើមម៉ៃសាក់ ស្ថិតនៅស្រុកភូមិភាគឦសាន ខេត្តរតនគិរី គ្រោងដាក់គោលដៅ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយ ដើម្បីបំពេញតម្រូវការទីផ្សារ កាត់បន្ថយការនាំចូលពីក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់ កម្ពុជាថ្មី លោក ឈុន វីរៈ បានឱ្យដឹងថា មូលហេតុដែលលោកចង់បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយនេះឡើងមក ដោយសារតែចង់ប្រែក្លាយសហគ្រាសដែលមានស្រាប់ ឱ្យទៅទៅជារោងចក្រដែលមានស្ដង់ដាត្រឹមត្រូវ ពោលគឺប្ដូរពីការផលិតដោយដៃ មកជាការផលិតដោយម៉ាស៊ីនស្វ័យប្រវត្តិ ដូចនឹងបណ្ដាប្រទេសចំនួននៅលើសកលលោកដែលគេកំពុងផលិតតាមស្ដង់ដារោងចក្រ។

សហគ្រិនរូបនេះ បានបញ្ជាក់ដែរថា «ទាក់ទងនឹងរឿង​បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមនេះដែរ លោកក៏ត្រូវរងចាំឱ្យដល់ដាច់ឆ្នាំ២០២៥នេះ ដើម្បីសិក្សាមើលទីតាំង និងស្វែងរកដៃគូសហការគ្នា ខណៈរោងចក្រមួយ ចំណាយដើមទុនមិនក្រោមពី ៣លានដុល្លារសហរដ្ឋអាម៉េរិក នោះឡើយ»។

បច្ចុប្បន្ន សហគ្រាសរបស់លោក ឈុន វីរៈ អាចផលិតសម្ភារៈផ្ទះបាយ មានដូចជា៖ តុ ទូ ជ្រញ់ប្រណិតនិងសម្ភារៈការិយាល័យ ដែលភាគច្រើនផលិតផលទាំងនេះ បានមកពីដើមម៉ៃសាក់របស់លោកដែលមានផ្ទៃដីសរុប ១៣១ហិកតា ស្ថិតនៅភូមិភាគឦសាន ខេត្តរតនគិរីស្រាប់។

ទោះបីជាសហគ្រាសរបស់លោក ឈុន វីរៈ អាចផលិតបានសម្ភារប្រើប្រាស់ដែលមានស្ដង់ដាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានយ៉ាងណាក្ដី ម្ចាស់សហគ្រាសរូបនេះ នៅតែទទូចស្នើសុំចិត្តប្រជាជនខ្មែរ សូមជួយគាំទ្រផលិតផលក្នុងស្រុកឱ្យច្រើន ដើម្បីធ្វើយ៉ាងណាអាចឱ្យសហគ្រាសក្នុងស្រុកកាន់តែរីកចម្រើន និងឈានទៅដល់ការបង្កើតរោងចក្រស្ដង់ដា ដូចបណ្ដាប្រទេសផ្សេងៗនៅលើសកលលោក។

សហគ្រាសរបស់លោក ឈុន វីរៈ ជាសហគ្រាសខ្នាតមធ្យមមួយ ដែលបានបើកដំណើតាំងពីឆ្នាំ ២០២១មកម្ល៉េះ។ បច្ចុប្បន្នសហគ្រាសរបស់កូនខ្មែរមួយនេះ មានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម