Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះ​សង្ឃ ​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្រ្តីរាជការ​ និង​ពលរដ្ឋ​ជិត​២ម៉ឺន​នាក់​ ហែក្បួន​ធម្មយាត្រា​ដើម្បី​សន្តិភាព ​និង​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា ​និង​ថៃ

បានផុស

នៅ

​​ព្រះសង្ឃ ​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្រ្តី​រាជការ ​និង​ពលរដ្ឋ​ជិត​២ម៉ឺន​នាក់ ​រសៀល​ថ្ងៃ​ទី​២៤ ​ខែ​សីហា ឆ្នាំ២​០២៤​ បាន​និមន្ត ​និង​មក​ជួប​ជុំ​គ្នា ​ហែ​ក្បួន​ធម្មយាត្រា​ដើម្បី​សន្តិភាព ​និង​​គាំទ្រ​បទ​ឈប់បាញ់​រវាង​កម្ពុជា ​និង​ថៃ។ ​ស្ថិត​ក្រោម​ស្មារតី​រួប​រួម​គ្នាជា​ពលរដ្ឋកម្ពុជា ​ទាំង​ព្រះសង្ឃ ​អភិបាលខេត្ត ​មន្រ្តី​រាជការ​មន្ទីរ​ពាក់​ព័ន្ធ ក​ង​កម្លាំង​ប្រដាប់​អាវុធ ​ប្រជាពលរដ្ឋ ​និង​យុវជន​ជិត​២​ម៉ឺន​នាក់ បាន​និមន្ត ​និង​ជួប​ជុំ​គ្នា​នៅ​ស្តូក​ឯករាជ្យស្ថិ​តនៅ​ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ ​ក្រុង​ខេមរភូមិន្ទ ​ក្នុងគោល​បំណង​ដើម្បី​សុខ​សន្តិភាព​ និង​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា ​និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​នាម​ព្រះលក្ខណ៍​មុន្នី វង្ស ​ពិជ័យ ​ព្រះ​មេគណគណៈ​ធម្មយុត្តិក​និកាយ​ខេត្ត ​និង​ព្រះធម្មានុរក្ខ័បាល ​លី វិចិត្រ ​ព្រះបា​​ឡាត់​គណៈខេត្តកោះកុង ​បា​ន​សង្ឃដីកាថា ​សម្តែង​នូវ​ការកោតសរសើរ ​និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​វីរកងទ័​ពជួ​រ​មុខ​ដ៏​អង់​អាច​ក្លាហាន ​ដែលបាន​ខិត​ខំយក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច ​ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ព្រះអង្គ​ទាំង​ទ្វេរ ​បាន​សង្ឃ​ដីការ​ទៀត​ថា ​ការ​រៀប​ចំ​ក្បួន​ដង្ហែ​នេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ស្មារតី ​ស្នេហា​ជាតិ ​សាមគ្គី ​ឯកភាពជាតិ ​ជា​ពិសេស​បង្ហាញ​ពី​ឆន្ទះទៅ​កាន់​ពិភព​លោក​ទាំង​មូល​ពី​ការ​ស្រលាញ់​សន្តិភាព​របស់ប្រជាជន​កម្ពុជា។​ ​ជាពិសេស ​គឺ​ដើម្បី​សុខសន្តិភាព ​និ​ង​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា ​និង​ថៃ។​ ​លោកស្រី ​មិថុនា ភូថង អភិបាល​ខេត្ត​កោះកុ​ង ​លើក​ឡើង​ដែរ​ថា ​ក្រោម​ការ​ដឹ​ក​នាំ​ដ៏​ត្រឹម​ត្រូវ ​ប្រកប​ដោយ​ភាពស្វាហាប់ ​និង​ភាព​ប៉ិន​ប្រសព្ទ ​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​ធ្វើ​ឲ្យប្រ​ទេស​ជាតិ​មាន​ការ​រីក ​ចម្រើន​ជា​បន្ត​បន្ទាប់ ​រួម​ទាំងការងារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម ​ការងារ​សេដ្ឋកិច្ច ​និង ​ជីវភាពប្រជាពលរដ្ឋ ​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់។ លោកស្រីអភិបាលខេត្ត យល់ថា តាមរយៈសកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នា នាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace) ។ លោកស្រី មិថុនា ភូថង បន្ថែមថា ជាក់ស្តែងស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ បានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិរហូត សម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ៕

អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម