Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីជំរុញឱ្យ EU ដកពន្ធលើ​ជីវ​ម៉ាស៊ូតក្រោយ​ក្ដីសម្រេចរបស់ WTO

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី​នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ដកពន្ធប្រឆាំងការឧបត្ថម្ភធនលើជីវ​ម៉ាស៊ូតរបស់ខ្លួន ​ក្រោយ​អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាន​សម្រេច​​គាំទ្រឥណ្ឌូណេស៊ី​​សម្រាប់​ការទាមទារសំខាន់ៗជាច្រើន​ក្នុងពាក្យបណ្តឹងទៅកាន់ស្ថាប័នពាណិជ្ជកម្មមួយ​នេះ អំពីបញ្ហា​ពន្ធរបស់ EU។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ឥណ្ឌូណេស៊ីបាន​ប្ដឹងថា ពន្ធប្រឆាំងការឧបត្ថម្ភធនរបស់ EU គឺរំលោភបំពានច្បាប់របស់​ WTO។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Budi Santoso បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «យើងជំរុញឱ្យ EU លុបចោលជាបន្ទាន់នូវពន្ធ​ប្រឆាំងការឧបត្ថម្ភធនសម្រាប់ការនាំចូលទាំងនេះ ដែលមិនអនុលោមតាម WTO»។

ពាក់ព័ន្ធនឹង​ការសម្រេច​របស់​ WTO កាលពីសប្ដាហ៍មុន លោកបាន​ថ្លែងយ៉ាងដូច្នេះថា៖ «ជ័យជម្នះ​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​គោរព​តាម​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាង​ខ្ជាប់ខ្ជួន​ ដោយ​មិន​អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ដែល​បំភ្លៃ»​។

EU ដែល​ទីផ្សារធំបំផុតទី៣សម្រាប់​ផលិតផលប្រេងដូងឥណ្ឌូណេស៊ី និងជាទីផ្សារជីវ​ម៉ាស៊ូតដ៏សំខាន់មួយរបស់ឥណ្ឌូណេស៊ី​ បានដាក់ពន្ធប្រឆាំងការឧបត្ថម្ភធនចន្លោះពី ៨-១៨ ភាគរយ ចាប់តាំងពីឆ្នាំ ២០១៩ ដោយចោទប្រកាន់អ្នកផលិត​ឥណ្ឌូណេស៊ីថាទទួលបានអត្ថប្រយោជន៍ពីជំនួយ អត្ថប្រយោជន៍ពន្ធ និងលទ្ធភាពទទួលបានវត្ថុធាតុដើមក្រោមតម្លៃទីផ្សារ។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបាននិយាយថា គណៈកម្មាការ WTO បានវាយតម្លៃថា ពន្ធនាំចេញ និងពន្ធលើការនាំចេញរបស់ឥណ្ឌូណេស៊ីលើជីវម៉ាស៊ូត ដែលរួមមាន​ទាំងប្រេងដូង មិនអាចចាត់ថាជាការឧបត្ថម្ភធនទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម