សន្តិសុខសង្គម
ពលរដ្ឋក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំងទទួលបានផ្លូវបេតុងមួយខ្សែទៀតស្ថាបនារួចរាល់
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទទួលបានផ្លូវបេតុងឆ្អឹងដែកមួយខ្សែទៀតពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីងាយស្រួលធ្វេីដំណេីរ និងប្រកបរបរប្រចាំថ្ងៃ។

អាជ្ញាធរបានឱ្យដឹងថា ការស្ថាបនាជាផ្លូវបេតុងឆ្អឹងដែកក្នុងភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរចុះពិនិត្យ ពីការខូចមានជង្ហុកតូចធំ ពេលមានភ្លៀងមកម្តងម្កាលដក់ទឹក ភួកជ្រាំពិបាកក្នុងការធ្វេីដំណេីរក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេីបពីលោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចាត់តាំងឱ្យមន្ត្រីជំនាញចុះពិនិត្យសិក្សាជាក់ស្តែង និងដាក់គ្រឿងចក្រមកឈូសឆាយស្ថាបនាប្រែក្លាយជាផ្លូវបេតុងឆ្អឹងដែកទុកសម្រាប់ឱ្យប្រេីប្រាស់។

បើតាមអាជ្ញាធរ ផ្លូវបេតុងឆ្អឹងដែកនេះមានប្រវែងទទឹង៦ម៉ែត្រ និងបណ្តោយ១៨៥ម៉ែត្រ ដោយប្រេីប្រាស់ថវិការគម្រោងមូលនិធិរបស់សាលាខណ្ឌពោធិ៍សែនជ័យ។ ពេលនេះការស្ថាបនាគឺរួចរាល់១០០ភាគរយហេីយ និងសូមឱ្យពលរដ្ឋជួយថែរក្សាប្រេីប្រាស់ឱ្យបានយូអង្វែង ជាពិសេសទុកដាក់វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវចៀសវាងបោះចោលអាចធ្លាក់ ឬហូរស្ទះនូវចរន្តទឹករឺហ្គែលូ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


