សន្តិសុខសង្គម
អាវុធហត្ថស្រុកកណ្ដាលស្ទឹងស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងករណីឃាតកម្មលើប្ដីប្រពន្ធមួយគូ
កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៥សីហា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបាទី ខេត្តតាកែវ ស្រាវជ្រាវចុះឃាត់ខ្លួនជនដៃដល់ម្នាក់ពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់ស្ដ្រីម្នាក់ ខណៈប្ដីជនរងគ្រោះរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់។

ជនដៃដល់ក្នុងអំំពើឃាតកម្មនេះ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាននៅចំណុចភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។
ជនដៃដល់មានឈ្មោះ ប៉ែន សុថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង (វិជ្ជមាន(+)សារធាតុញៀន)។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ១គ្រឿង និងចបជីកដែក១ដើមប្រវែង ០,៧៧ម៉ែត្រ។ជនរងគ្រោះមាន២នាក់គឺស្ត្រីឈ្មោះ ម៉ាន់ សុគន្ធា អាយុ៤០ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបុរសជាប្ដីឈ្មោះ កុយ ពៅ អាយុ៥១ឆ្នាំ រងរបួសធ្ងន់កំពុងសម្រាកព្យាបាល។

តាមការបំភ្លឺពីកូនស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនសង្ស័យតែងតែគប់ដុំថ្មលើដំបូលផ្ទះម្តាយរបស់ខ្លួនជាប្រចាំ។ លុះដល់រសៀលថ្ងៃទី២០ ខែសីហា ជនសង្ស័យបម្រុងវាយប្អូនប្រុសរបស់នាង តែត្រូវម្តាយរបស់នាងឃើញ ហើយបានស្រែកឃាត់ រហូតបង្កជាជម្លោះពាក្យសម្ដី។ នៅវេលាយប់កើតហេតុ ជនសង្ស័យបានទៅវាយឪពុករបស់នាងមុនបណ្តាលឲ្យរងរបួសធ្ងន់ រួចក៏បន្តវាយទៅលើម្តាយនាងចំនួន៥ចបជីកចំក្បាល បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយទទួលព័ត៌មាន កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្រុកបានចុះដល់កន្លែងកើតហេតុ សាកសួរជុំវិញកន្លែងកើតហេតុ និងស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ។ រហូតដល់ថ្ងៃទី២៥ សីហា វេលាម៉ោង៨និង២០នាទី កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិត្រពាំងស្វា ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនខឹងប្រពន្ធជនរងគ្រោះដែលជេរម៉ែរបស់ខ្លួនទើបយកចបជីកប្រវែង ០,៧៧ម៉ែត្រ វាយទៅលើជនរងគ្រោះជាប្តី និងប្រពន្ធ។ ក្រោយមកកម្លាំងកងរាជអាវុធហត្ថបានសហការជាមួយអាវុធហត្ថស្រុកបាទី នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញកន្លែងលាក់ចបជីកដែលជាវត្ថុតាងផងដែរ។ ជនសង្ស័យកំពុងត្រូវបាននាំខ្លួនមកសាកសួរនៅអង្គភាពជំនាញដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ សុខា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


