ព័ត៌មានអន្ដរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ានឹងធ្វើទស្សនកិច្ចទៅប្រទេសចិនចូលរួមកិច្ចប្រជុំកំពូល SCO មុនការបោះឆ្នោត
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ មីនអ៊ុងឡាំង (Min Aung Hlaing) នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងTianjin នៅថ្ងៃអាទិត្យនេះ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងប៉ុន្មានខែមុនការបោះឆ្នោតដែលបានគ្រោងទុករបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២៨ ខែធ្នូ ដែលជាលើកទីមួយចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi និងបានធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។
យោងតាមទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធា លោក មីន អ៊ុងឡាំង ចូលរួមតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។ បន្ថែមពីលើការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ លោកត្រូវបានគេរំពឹងថានឹងជួបលោក ស៊ីនិងមេដឹកនាំក្នុងតំបន់ផ្សេងទៀត ក៏ដូចជាជួបពិភាក្សាជាមួយមន្ត្រីចិន និងធ្វើទស្សនកិច្ចនៅផ្នែកផ្សេងទៀតនៃប្រទេសចិន។

ទីក្រុងប៉េកាំងគឺជាមហាអំណាចមួយក្នុងចំណោមមហាអំណាចមួយចំនួនដែលគាំទ្រដោយបើកចំហចំពោះផែនការរបស់របបសឹកចមពោះការបោះឆ្នោត ទោះបីជាមានការតស៊ូប្រដាប់អាវុធពីកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមជនជាតិភាគតិចដែលគ្រប់គ្រងផ្នែកធំនៃទឹកដីរបស់មីយ៉ាន់ម៉ាក៏ដោយ។ ដំណាក់កាលដំបូងនៃការបោះឆ្នោតត្រូវបានកំណត់ដើម្បីគ្របដណ្តប់ជាង ៣០០ មណ្ឌលបោះឆ្នោត រួមទាំងតំបន់ដែលនៅតែមានការបាញ់ប្រហារមួយចំនួន នាំឲ្យមានការចោទជាសំណួរអំពីសន្តិសុខ និងភាពស្របច្បាប់ក្នុងការបោះឆ្នោតនេះ។
ការចូលរួមរបស់យោធាជាមួយប្រទេសចិនបានបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការគាំទ្ររបស់ទីក្រុងប៉េកាំង នៅពេលដែលមីយ៉ាន់ម៉ាប្រឈមនឹងភាពឯកោ និងសម្ពាធកាន់តែខ្លាំងឡើងពីរដ្ឋាភិបាលលោកខាងលិច ដែលបានបរិហារការបោះឆ្នោតនាពេលខាងមុខថាមិនសេរី និងយុត្តិធម៌។ សម្រាប់លោក មីន អ៊ុងឡាំង ដំណើរទស្សនកិច្ចនេះគូសបញ្ជាក់ពីការព្យាយាមរបស់លោកក្នុងការទទួលបានការទទួលស្គាល់ពីអន្តរជាតិ និងពង្រឹងជំហរផុយស្រួយរបស់របបសឹកមុនការបោះឆ្នោត៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


