ព័ត៌មានជាតិ
ក្រុងបាត់ដំបងកែប្រែមុខមាត់ថ្មី ធ្វើឲ្យមាតាបិតាសិស្សចាប់អារម្មណ៍សម័យប្រឡងបាក់ឌុបឆ្នាំនេះ
ក្នុងរយះពេល ១ ឆ្នាំចុងក្រោយ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំនិងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅចំណុចរង្វង់មូលលោកតាដំបងក្រញួងបានយ៉ាងធំទូលាយ ដើម្បីបញ្ចៀសការធ្វើដំណើរមានសភាពចង្អៀត ជាពិសេសបានជាប្រយោជន៍ដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ដែលបានសិក្សានៅសាលា នេត យ៉ង់ ងាយស្រួលក្នុងការធ្វើដំណើរ មិនប្រឈមនិងគ្រោះថ្នា ក់ដោយយថាហេតុណាមួយ។

បើតាមមន្ត្រីរដ្ឋបាលក្រុងបាត់ដំបង ជាជំហានដំបូងត្រូវបានរៀបចំកែសម្រួលផ្លូវថ្នល់នៅចំណុចទីតាំងរង្វង់មូលរូបសំ ណាក លោកតាដំបងក្រញួងឲ្យបានរួចរាល់ជាមុន ដោយមើលឃើញថា ទីតាំងខាងលើនេះជាចំណុចសំខាន់សម្រាប់សម្រួលដល់ការធ្វើដំណើរឲ្យបានធំទូលាយទាំងផ្លូវថ្នល់ ទាំងទីធ្លាសាលារៀន “នេតយ៉ង” បានបង្កលក្ខណះងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សជាបេក្ខជនមកពីតាមបណ្តាស្រុកជាច្រើនប្រកបដោយផាសុខភាព ក៏ដូចជាការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងសម័យប្រឡងមកដល់ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រោយការសម្រេចបាននូវសមិទ្ធិផលខាងលើនេះ ប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកមួយចំនួនដែលជាអាណាព្យាបាលសិស្សជាបេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ បានកោតសរសើរអាជ្ញាធរខេត្តដែលបានរៀបចំសណ្តាប់ធ្នាប់សាធារណះបានយ៉ាងល្អប្រសើរ មានទីធ្លាផ្លូវធំល្អ មានផាសុខភាព និងទេសភាពគួឲ្យស្រស់ស្រាយជាងគ្រាកន្លងទៅ។


ក្នុងដំណើរផ្តល់ទឹកចិត្តដល់កូនដែលមកប្រឡង មានអាណាព្យាបាលច្រើនណាស់ ដែលកំពុងរងចាំកូនៗចូលប្រកួត ដើម្បី ដណ្តើមយកជ័យជំនះរបស់ពួកគេរៀងៗខ្លួន។ ពលរដ្ឋមកពីបណ្តាស្រុកផ្សេងៗក៏បានមានការចាប់អារម្មណ៍ទិដ្ឋភាពក្នុងខេត្តបាត់ដំបង ហាក់មានការប្រែមុខមាត់ច្រើនខុសពីមុន រួមទាំងការរៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរ។
កំពុងតែអង្គុយរង់ចាំកូន អ្នកស្រី អាន់ គឹមលី មកពីឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងបានឲ្យដឹងថា ទិដ្ឋភាពនៅមណ្ឌលប្រឡង “នេតយ៉ង់”ឆ្នាំ នេះមើលទៅមានទីធ្លាធំទូលាយ មានផាសុខភាពល្អ អមដោយផ្លូវក្រាលកៅស៊ូធំទូលាយ មិនមានការកកស្ទះដូចកាលគ្រាមុនដែលអ្នកស្រីធ្លាប់មក ហើយនៅតាមដងស្ទឹងក៏ស្រស់ស្អាតគួឲ្យគយគន់។
អ្នកស្រីបន្តថា “ឱកាសមកមើលកូនប្រឡង ខ្ញុំក៏បានឆ្លៀតដើរកម្សាន្តក្នុងក្រុងឃើញថា បច្ចុប្បន្នក្នុងក្រុងបាត់ដំបង មានការអភិវឌ្ឍន៍ច្រើន”។
ដូចគ្នានេះដែរ អ្នកស្រី សុវណ្ណឌី មកពីឃុំស្តៅ ស្រុករតន:មណ្ឌល នៃខេត្តបាត់ដំបង ក៏បានសម្តែងអារម្មណ៍ថា “ខ្ញុំមិនដែលមកទេនៅទីតាំងសាលានេត យ៉ង់ ទើបតែឆ្នាំនេះជូនកូនមកប្រឡង មើលទៅមានទិដ្ឋភាពស្អាតណាស់ ជាពិសេស រង្វង់មូលលោកតាដំបងក្រញួង មានផ្លូវធំទូលាយប្លែក ខ្ញុំបានអង្គុយលេងនៅតាមមាត់ស្ទឹងជិតវិមានឯករាជ្យដូចមានអារម្មណ៍ថា កំពុងនៅរាជធានីភ្នំពេញដែរ”៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


