Connect with us

ព័ត៌មានជាតិ

ប្រធានសភាអំពាវនាវពលរដ្ឋ​បន្តរក្សា​នូវ​សាមគ្គីភាព

បានផុស

នៅ

ប្រធានសភាកម្ពុជាសម្ដេច​សភាធិបតី ឃួន សុដារី អំពាវនាវពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​នូវ​សាមគ្គីភាពបង្ហាញសំឡេង​តែ​មួយទៅ​អន្តរជាតិ​ លាតត្រដាងពីមហិចិ្ឆតា​ឈ្លានពាន​របស់​ថៃ​ចំពោះ​កម្ពុជា។ ការ​លើក​ឡើង​នេះ​ក្នុង​ពេល​សម្ដេច​ទទួល​អំណោយ​មនុស្ស​ធម៌សម្រាប់ចែក​ជូន​កង​ទ័ព និង​ពលរដ្ឋ​កម្ពុជាដែល​រងគ្រោះពីសង្គ្រាម​ឈ្លានពាន​របស់​ថៃកាលពី​ថ្ងៃទី​២៩ ខែ​សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​សភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណជូនចំពោះទឹកចិត្តមនុស្សធម៌របស់ពលរដ្ឋខ្មែរនៅគ្រប់ស្រទាប់វណ្ណៈ ដែលបានជួយដល់វីរៈកងព័ទ និងពលរដ្ឋភៀសសឹក ទោះតិចក្តីច្រើនក្តី នេះជាចលនាសាមគ្គីជាតិដ៏រឹងមាំ។ សម្តេចបានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរ បានសាមគ្គីភាពជាធ្លុងមួយបង្ហាញទៅ​ពិភព​លោក និង​អំពាវនាវនូវ​ការ​រក្សា​ស្មារតី​នេះ​បន្ត​ទៀត ជាមួយ​ការ​ជឿជាក់​លើ​រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាជម្លោះនេះដោយសន្តិវិធី តម្កល់ផលប្រយោជន៍ជាតិជាធំ។ 

សម្ដេច​បន្ថែមថា​៖ «កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ។ មានតែសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូចអ្វីដែលកម្ពុជាទទួលបាននៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ»។

សូមជម្រាបថាសម្តេចរដ្ឋសភាធិបតី គ្រោងដឹកនាំសមាជិក សមាជិការដ្ឋសភានាំយកអំណោយជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់វីរៈកងព័ទនៅតាមសមរភូមិជួរមុខ វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ និងក្រុមគ្រួសារវីរៈកងព័ទ ពលរដ្ឋភៀសសឹក នៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដើមខែកញ្ញាខាងមុខនេះ។ ក្រៅពីអំណោយមនុស្សធម៌ ដែលសម្តេចបានទទួលផ្ទាល់ពីសប្បុរជននេះ សមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការ ក៏បានចូលរួមបរិច្ចាគថវិកា សម្ភារៈ តាមរយៈសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនវីរៈកងព័ទនិងពលរដ្ឋភៀសសឹកផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម