សេដ្ឋកិច្ច
ក្រុមហ៊ុន Agro King គ្រោងបញ្ជាទិញកសិផលកម្ពុជាជាង ៨០ ម៉ឺនតោនក្នុងមួយឆ្នាំ
ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោងបញ្ជាទិញកសិផលកម្ពុជាជាង ៨០ ម៉ឺនតោន ក្នុងមួយឆ្នាំ ក្នុងនោះមានពោតក្រហម ដំឡូងមី ស្វាយចន្ទី និងសណ្ដែកសៀង។
កសិផលដែលក្រុមហ៊ុន Agro King Trading គ្រោងបញ្ជារទិញរួមមានគ្រាប់ពោតក្រហមចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។

លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ សម្របសម្រួលក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា ជាជំហានដំបូងក្រុមហ៊ុន Agro King Trading បានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុកចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


