Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងទៅប្រទេសចិនចូលរួមក្បួនដង្ហែរំលឹកខួបសង្គ្រាមលោកលើកទី២

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងទៅចូលរួមការដង្ហែរក្បួនយោធារបស់ទីក្រុងប៉េកាំងប្រារព្ធខួបលើកទី ៨០ នៃការចុះចាញ់របស់ប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទីពីរ តាមរយៈរថភ្លើងនៅថ្ងៃអង្គារនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ដ៏ធំសម្បើមនៅក្នុងប្រទេសចិននេះនឹងនាំលោក គីម ជុងអ៊ុន ជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដោយបញ្ជាក់ពីការសម្របខ្លួនរបស់កូរ៉េខាងជើងជាមួយសម្ព័ន្ធមិត្តសំខាន់ពីររបស់ខ្លួនប្រឆាំងនឹងមហាអំណាចលោកខាងលិច។

អ្នកវិភាគនិយាយថា ដំណើរនេះនឹងផ្តល់ឱ្យលោក គីម នូវដំណាក់កាលការទូតដ៏កម្រ ដោយពង្រឹងមុខមាត់របស់លោកជាអន្តរជាតិ ខណៈពេលដែលក៏ពង្រឹងតួនាទីរបស់កូរ៉េខាងជើងនៅក្នុងប្លុកសន្តិសុខរួមគ្នាជាមួយចិន និងរុស្ស៊ី។ ទោះយ៉ាងណាលោក គីម ដែលកម្រនឹងធ្វើដំណើរទៅក្រៅប្រទេស បានធ្វើទស្សនកិច្ចចុងក្រោយបង្អស់នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៩ ហើយបានជួបលោក ស៊ី រហូតដល់ ៥ ដងឯណោះចាប់តាំងពីឡើងកាន់អំណាច។

(រូបភាព៖ KCNA)

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ខណៈ​ក្រុង​ព្យុងយ៉ាង​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​ក្រុង​ម៉ូស្គូ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថាទាហានកូរ៉េខាងជើងប្រហែល ២,០០០ នាក់ត្រូវបានសម្លាប់ខណៈពេលដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនក្នុងចំណោមជាង ១ ម៉ឺន នាក់ដែលត្រូវបានពង្រាយកាលពីឆ្នាំមុន។ ថ្មីៗ​នេះ កូរ៉េ​ខាង​ជើង​បាន​ទទួល​ស្គាល់​ការ​បាត់​បង់​ទាហានរបស់​ខ្លួន ដោយ​លោក គីមបាន​ជួប​ក្រុម​គ្រួសារ​ទាហានដែល​បាន​បាត់​បង់​ជីវិត និង​សន្យា​ឲ្យរដ្ឋ​ជួយពួក​គេ៕

រថភ្លើងទំនើបដែលធ្លាប់ប្រើដឹកលោក គីម ជុងអ៊ុន។ (រូបភាព៖ Stringer)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម