Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខេត្ត​ក្រចេះ​ត្រៀម​ទទួល​ស្ពាន​ឆ្លង​​ទន្លេ ខណៈរំពឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ប្រចាំថ្ងៃ

បានផុស

នៅ

ស្ពាន​ឆ្លង​ទន្លេខេត្ត​ក្រចេះ​នឹង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅពេលឆាប់ៗ​ខាង​មុខ​នេះ ស្របពេល​ពលរដ្ឋ​ទន្ទឹង​តាមរយៈ​សមិទ្ធផល​ជា​ប្រវត្តិសាស្រ្ត​នឹង​ចូលរួម​លើកស្ទួយ​ជីវភាពពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ កាត់បន្ថយ​ការ​ចំណាយ​​ប្រចាំថ្ងៃ។

ម្ចាស់ការ៉ាសប្រេងសាំងម្នាក់ ឃុំសោបលើ ស្រុក​ព្រែកប្រសព្វ ខេត្តក្រចេះ​បានឱ្យដឹងថា សព្វថ្ងៃនេះ ជាមធ្យម​លោក​ត្រូវបាន​ចំណាយថវិកាប្រមាណពី ៥០ម៉ឺនរៀល ទៅ ៨០ម៉ឺនរៀល តាមការលក់ដូរជាក់ស្ដែង។ ប៉ុន្តែ នៅពេលខាងមុខនេះ នៅពេល​ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ បើកឱ្យដំណើរការឆ្លងកាត់នោះការចំណាយទាំងនោះ នឹងត្រូវកាត់បន្ថយ និងកាន់តែមានភាពប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី វ៉ា ជាប្រជាពលរដ្ឋ បានឱ្យដឹងថា លោកតែងតែឆ្លងកំពង់ដរចម្លង  (ព្រែកប្រលូង- តាលុស) នៅពេលយប់ ប្រសិនជាប៉ាវដរឆ្លង ក្នុងមួយជើងសារ ចំពោះរថយន្តធុនតូច តម្លៃ ៨ម៉ឺនរៀល ក្នុងមួយគ្រឿង ប៉ុន្តែប្រសិនបើមានរថយន្ត ម៉ូតូ ច្រើនឆ្លងនោះ ក្នុងម៉ូតូ ១គ្រឿង តម្លៃត្រឹមតែ ៥ពាន់រៀល រីឯរថយន្តធុនតូចវិញ ១គ្រឿង តម្លៃត្រឹមតែ ២ម៉ឺនរៀល ប៉ុណ្ណោះ ។

លោក បន្តថា ប្រសិនបើជាពេលថ្ងៃវិញ ចាប់ពី ម៉ោង ៦ព្រឹក ឬម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច តម្លៃដឹកជញ្ជូន គឺត្រូវបានអនុវត្តត្រឹមត្រូវទៅតាមសៀវភៅបន្ទុក់ ដែលបានកំណត់ ។

ទោះជាយ៉ាងណាក្តី ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះថ្មីនេះ ត្រូវបានពលរដ្ឋ លើកឡើងថា បានរំលេចឱ្យឃើញអំពីសារៈប្រយោជន៍ និងគុណសម្បត្តិយ៉ាងត្រចះត្រចង់ នៃស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន៕

លោក ចក់ មករា ជាប្រជាពលរដ្ឋ រស់នៅស្រុកព្រែកប្រសព្វ បានឱ្យដឹងថា សព្វថ្ងៃលោកតែងតែធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃ ពីស្រុកព្រែកប្រសព្វ ទៅស្រុកឆ្លូង តាមដរចម្លង (កំពង់គរ-ឆ្លូង) ទៅមកដោយមធ្យោបាយម៉ូតូ នៅតែធ្វើដំណើរឆ្លងកាត់ដូចធម្មតា ទោះបីជាខេត្តក្រចេះមានស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ យ៉ាងណាក្តី ។

លោក បានបន្តថា លុះត្រាតែថ្ងៃណាមួយដរចម្លងមានការកកស្ទះរង់​ចាំយូរ នោះប្រហែលជាអាចធ្វើដំណើរឆ្លងតាមស្ពានមិត្តភាពចិន-កម្ពុជា ម្តងកាល៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម